* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារថ្មី បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស

10-08-2026 09:30

(Moscow, kyiv)៖ អ៊ុយក្រែន និងរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារដែលបង្កឱ្យមានមនុស្សស្លាប់ ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេនស្គី ថាទីក្រុងមូស្គូកំពុងកំណត់គោលដៅលើសន្តិសុខស្បៀងអាហារពិភពលោក តាមរយៈការវាយប្រហារកំពង់ផែសមុទ្រ Odesa។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។

មនុស្ស ៣នាក់បានស្លាប់ និង ៣៧នាក់រងរបួស នៅក្នុងទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង រងការវាយប្រហារ។ ដោយឡែក អាជ្ញាធរទីក្រុង Belgorod របស់រុស្ស៉ី បានរាយការណ៍ថា មនុស្ស ៥នាក់បានស្លាប់ និង ២៥នាក់រងរបួស ក្នុងការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយថា កំពង់ផែទីក្រុង Odesa បានរងការខូចខាត ខណៈអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដ្រូន និងមីស៉ីលជាច្រើនគ្រាប់ បានវាយប្រហារទីក្រុងមាត់សមុទ្រភាគខាងត្បូងមួយនេះ បណ្តាលឱ្យមនុស្សប្រមាណ ១២នាក់រងរបួស។

ក្នុងពេលព្យាយាមរារាំងប្រភពចំណូលរបស់រុស្ស៉ី សម្រាប់យកមកធ្វើសង្គ្រាម អ៊ុយក្រែន ក៏បានវាយប្រហារនាវាដឹកប្រេង និងនាវាដឹកទំនិញផ្សេងទៀតរបស់រុស្ស៉ី នៅក្នុងតំបន់សមុទ្រខ្មៅផងដែរ ដោយបានអះអាងពីការវាយប្រហារបែបនេះ ចំនួន ៣លើកបន្ថែមទៀតកាលពីថ្ងៃអាទិត្យ។

តាមក្រសួងការពារជាតិរុស្ស៉ី ខ្លួនបានវាយប្រហារលើឃ្លាំងស្តុកប្រេងឥន្ធនៈ ដែលត្រូវបានប្រើប្រាស់ ដើម្បីបម្រើដល់កងទ័ពអ៊ុយក្រែន នៅឯកំពង់ផែទីក្រុង Odesa និងទីក្រុង Chornomorsk ដែលនៅក្បែរនោះ៕