* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ច្រានចោលផែនការសន្តិភាពរបស់លោក ត្រាំ សម្រាប់តំបន់ហ្កាហ្សា (Video inside)

10-08-2026 10:25

(ហ៊្សេរុយសាឡឹម)៖ កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលជាសាធារណៈចំពោះផែនការសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក ហើយគាំទ្រដោយក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Netanyahu បាននិយាយថា អ៉ីស្រាអែលបដិសេធឯកសារ១៥ចំណុច ដោយសំដៅលើផែនការដែលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសយល់ស្របកាលពីចុងខែកក្កដា។ លោកបានសង្កត់ធ្ងន់ថា យោធាអ៉ីស្រាអែលនឹងមិនដកទ័ពដាច់ខាត រហូតទាល់តែហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង ហើយនឹងបន្តទប់ស្កាត់ការគំរាមកំហែងនានា មកលើកងកម្លាំងក៏ដូចជា​ប្រជាជនអ៉ីស្រាអែល។

លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានហៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ជាមិត្តដ៏អស្ចារ្យ ប៉ុន្តែលោកបញ្ជាក់ថា អ៉ីស្រាអែលកំពុងលើកពីជំហរជំទាស់របស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោន។ លោក Netanyahu បាននិយាយដូច្នេះថា «ពួកគេមានគំនិតមួយចំនួន ដែលខ្លះយើងអាចទទួលយកបាន ប៉ុន្តែខ្លះទៀតវិញ គឺពុំអាចទទួលយក​ដាច់ខាត ហើយពួកយើងប្រកាន់ជំហររឹងមាំជុំវិញ​បញ្ហាទាំងនេះ»។ ទោះលោក Netanyahu បានប្រកាសបដិសេធបែបនេះក៏ដោយ យោធាអ៉ីស្រាអែល ត្រូវសង្កេតឃើញថា បានកាត់បន្ថយការវាយប្រហារនៅហ្កាហ្សា ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍មុន។

លោក Netanyahu ដែលជាមេដឹកនាំអ៉ីស្រាអែលកាន់អំណាចយូរបំផុត កំពុងមានសំឡេងគាំទ្រក្នុងកម្រិតប្រហាក់ប្រហែលគ្នា ឬក្រោម​គូប្រជែងរបស់លោក ក្នុងការស្ទង់មតិមួយចំនួននាពេលកន្លងមកនេះ នៅមុនការបោះឆ្នោតសកលដែលគ្រោងប្រព្រឹត្តទៅ​នាថ្ងៃទី២៧ ខែតុលាខាងមុខ។ វាគឺជាការបោះឆ្នោតលើកដំបូងបំផុត គិតចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាសលើអ៉ីស្រាអែល ដែលបាននាំឱ្យផ្ទុះសង្រ្គាមហ្កាហ្សា។ ការស្ទង់មតិទាំងនោះបង្ហាញឱ្យឃើញថា ផែនការសន្តិភាពរបស់អាមេរិក មិនមានការគាំទ្រឡើយក្នុងចំណោមក្រុមអ្នកគាំទ្រស្តាំនិយមរបស់លោក Netanyahu ហើយ​បណ្តាសមាជិកស្តាំនិយមក្នុងគណៈរដ្ឋមន្រ្តីរបស់លោក បាននាំគ្នាទទូចឱ្យរូបលោកកុំទទួលយកវា។

គួរបញ្ជាក់ថា កាលពីខែកក្កដា លោក ដូណាល់ ត្រាំ បានប្រកាសថា វឌ្ឍនភាពធំមួយត្រូវសម្រេចបាន ក្នុងផែនការរបស់លោក ដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ហើយអ៉ីស្រាអែល និងហាម៉ាស ក៏បានយល់ស្របផងដែរ។ នៅក្រោមនោះ កងកម្លាំង​របស់អ៉ីស្រាអែល នឹងត្រូវដកចេញពីហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបោះបង់ចោលអាវុធទាំងស្រុង ហើយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ នឹងធ្វើការជាមួយកងកម្លាំងប៉ូលិសប៉ាឡេស្ទីនថ្មីមួយ ដើម្បីការពារសន្តិសុខនៅក្នុងហ្កាហ្សា។ យ៉ាងណាមិញ ភាពមិនច្បាស់លាស់បានលេចឡើងភ្លាមៗ ដោយមានការចោទសួរជុំវិញ​តារាងពេលវេលានៃផែនការនោះ៕