* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់តែងតាំងប្រធានថ្មី នៃស្ថាប័នសន្តិសុខជាតិកំពូលរបស់ខ្លួន (Video inside)

10-08-2026 11:51

(តេហេរ៉ង់)៖ លោក Mohsen Rezaei ដែលជាអតីតមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ត្រូវបានតែងតាំងជា លេខាធិការស្ថាប័នសន្តិសុខជាតិកំពូល របស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦។

លោក Mehdi Tabatabaei អ្នកនាំពាក្យប្រធានាធិបតីអ៉ីរ៉ង់ បានប្រកាសថា «ដោយសារការលាលែងរបស់លោក Mohammad Bagher Zolghadr ពីតំណែងជា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងការតែងតាំងលោកទៅកាន់មុខងារថ្មី លោកប្រធានាធិបតី Masoud Pezeshkian បានតែងតាំងលោក Mohsen Rezaei ជាប្រធានថ្មីនៃស្ថាប័ននេះ»។

លោក Rezaei អាយុ៧១ឆ្នាំ បានដឹកនាំ IRGC ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៧ ជាអាណត្តិមួយ ដែលរាប់បញ្ចូលស្ទើរតែពេញមួយសង្គ្រាមអ៉ីរ៉ង់-អ៉ីរ៉ាក់ មុនពេលលោកទៅកាន់ តំណែងនយោបាយជាន់ខ្ពស់ជាបន្តបន្ទាប់។ ក្រោយមកទៀត លោកបានកាន់តួនាទី ជាទីប្រឹក្សាយោធារបស់មេដឹកនាំកំពូល Ayatollah Mojtaba Khamenei។

នាពេលនេះ លោកនឹងក្លាយជាទីប្រឹក្សានយោបាយរបស់លោក Khamenei។ អ្នកកាន់តំណែងមុនរបស់លោក គឺលោក Zolghadr ក៏ជាអតីតមេបញ្ជាការ IRGC ផងដែរ ហើយបានឡើងដឹកនាំក្រុមប្រឹក្សានេះ កាលពីខែមីនា។ កាលពីខែកក្កដា លោក Rezaei បានប្រកាសថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នកំពុងក្លាយជា ចំណុចស្នូលក្នុងជម្លោះអូសបន្លាយ រវាងអ៉ីរ៉ង់និងសហរដ្ឋអាមេរិក គឺសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ ទៅទៀត។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខកំពូលនេះ មានភារកិច្ចរៀបចំយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខរបស់ប្រទេសអ៉ីរ៉ង់ ប៉ុន្តែសេចក្តីសម្រេចនានា ត្រូវតែទទួលបានការអនុម័តពីមេដឹកនាំកំពូល។ លេខាធិការ ក្នុងនាមជាសមាជិកជាន់ខ្ពស់បំផុត នៃក្រុមប្រឹក្សានេះ ជាអ្នកត្រួតពិនិត្យនិងមើលការខុសត្រូវ លើការអនុវត្តសេចក្តីសម្រេចទាំងនោះ៕