* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ានគឺលែងចាំបាច់ទៀតហើយ រីឯសំណើចង់ឱ្យដោះលែងលោកស្រី ស៊ូជី គឺអាស្រ័យលើច្បាប់ (Video inside)

10-08-2026 14:18

(ណៃពិដោ)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលគាំទ្រដោយយោធា បានបង្ហាញគោលជំហរប្រឆាំង ការតែងតាំងប្រេសិតពិសេសរបស់អាស៊ាន សម្រាប់ប្រទេសដែលហែកហួរដោយសង្គ្រាមស៉ីវិលមួយនេះ រួមទាំងការអំពាវនាវចង់ឱ្យដោះលែងអតីតមេដឹកនាំដែលត្រូវបានឃុំខ្លួន គឺលោកស្រី អោងសាន ស៊ូជី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។

ទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិងអាស៊ាន ដែលមានសមាជិក១១ប្រទេស បានជួបភាពប្រេះឆា តាំងតែពីដើមឆ្នាំ២០២១ នៅពេលយោធាមីយ៉ាន់ម៉ា បានរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតស្របច្បាប់ ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី ដែលបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល មកទល់សព្វថ្ងៃ និងបណ្តាលឱ្យមនុស្សប្រមាណ ១០០ ០០០ នាក់ស្លាប់ និងរាប់លាននាក់ ត្រូវផ្លាស់ទីលំនៅ។ ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួម កិច្ចប្រជុំកំពូលអាស៊ានឡើយ ដោយសារតែការបរាជ័យក្នុងការអនុវត្តផែនការសន្តិភាព «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលបានយល់ស្របជាមួយអាស៊ាន។

ក្នុងសេចក្តីថ្លែងការណ៍នាចុងសប្តាហ៍កន្លងទៅនេះ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានលើកឡើងថា ប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ា គឺលែងចាំបាច់ទៀតហើយ ដោយសំអាងលើការបោះឆ្នោតសកល ដែលបានធ្វើឡើងកាលពីចន្លោះចុងឆ្នាំមុន និងដើមឆ្នាំនេះ។ សេចក្តីថ្លែងការណ៍ បាននិយាយដូច្នេះថា «មីយ៉ាន់ម៉ាយល់ឃើញថា ការតែងតាំងនិងតួនាទីរបស់ប្រេសិតពិសេសថ្មីនៃប្រធានអាស៊ាន គឺលែងចាំបាច់ទៀតហើយ»។

ការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងបានប្រព្រឹត្តទៅកាលពីចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ត្រូវបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ដោយគណបក្សដែលគាំទ្រដោយយោធា ហើយគ្មានគណបក្សប្រឆាំងសំខាន់ៗណាមួយ ចូលរួមឡើយ។ ប្រការនេះអនុញ្ញាតឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ផ្លាស់ប្តូរមកកាន់តំណែងជា ប្រធានាធិបតីស៉ីវិល។ សភាគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ា កាលពីខែកក្កដា បានអនុម័តសេចក្តីសម្រេចមួយច្រានចោល ផែនការរបស់អាស៊ាន ដោយហៅវាថាជាការជ្រៀតជ្រែក និងថាអាស៊ានគួរតែវាយតម្លៃឡើងវិញនូវជំហររបស់ខ្លួន ចំពោះប្រទេសមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍ខាងលើរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍មួយចេញដោយអាស៊ាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានកត់សម្គាល់ពីជំនួបក្នុងសប្តាហ៍នោះរវាងលោកស្រី ស៊ូជី និងអ្នកតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ សេចក្តីថ្លែងការណ៍របស់អាស៊ាន កាលពីថ្ងៃសុក្រ ក៏បានអះអាងជាថ្មីផងដែរ នូវបំណងប្រាថ្នារបស់ប្លុកនេះចង់ឱ្យប្រេសិតពិសេសអាស៊ានបច្ចុប្បន្ន គឺរដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានជួបជាមួយលោកស្រី ស៊ូជី ហើយបានបន្តអំពាវនាវឱ្យ ដោះលែងលោកស្រី ដោយគ្មានលក្ខខណ្ឌ រួមជាមួយអ្នកទោសនយោបាយដទៃទៀត។

គួរបញ្ជាក់ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ៨១ឆ្នាំរូបនេះ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុប១៨ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើន ដែលលោកស្រីបដិសេធថាមិនបានប្រព្រឹត្ត ហើយមិនមានមេដឹកនាំឬប្រេសិតបរទេសណាមួយ បានជួបលោកស្រីជាសាធារណៈឡើយ រហូតទាល់តែមកដល់ពេលមានជំនួបកាលពីសប្តាហ៍មុននេះ ជាមួយតំណាង ICRC។

ក្នុងការឆ្លើយតបទៅនឹងជំហររបស់អាស៊ានចំពោះលោកស្រី ស៊ូជី ក្រសួងការបរទេសមីយ៉ាន់ម៉ា បាននិយាយថា «ទោះបីជារដ្ឋាភិបាល បានបន្ធូរបន្ថយទោសរបស់លោកស្រី ដោយផ្អែកលើការពិចារណាផ្នែកមនុស្សធម៌ក៏ដោយ បញ្ហានៃការដោះលែងទាំងស្រុងនិងដោយគ្មានលក្ខខណ្ឌ គឺអាចអនុវត្តទៅបាន លុះត្រាតែស្របតាមច្បាប់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់»៕