* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយប្រហារដ្រូនរបស់អ៊ុយក្រែន ផ្តាច់ជីវិតមនុស្ស១២នាក់ និងបង្កឱ្យរបួសជិត៤០នាក់ នៅតំបន់ភាគកណ្តាលប្រទេសរុស្ស៉ី (Video inside)

10-08-2026 15:45

(មូស្គូ)៖ ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន នៅតំបន់ Tatarstan ភាគកណ្តាលប្រទេសរុស្ស៉ី បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១២នាក់ ក្នុងការវាយប្រហារដ៏ប្រល័យមួយរបស់ទីក្រុងកៀវ ចាប់តាំងពីប្រទេសទាំងពីរ បានផ្ទុះសង្រ្គាមនឹងគ្នាអស់រយៈពេលជាង៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។

អាជ្ញាធរតំបន់ Tatarstan នៅថ្ងៃចន្ទនេះ បានអះអាងថា យោងតាមព័ត៌មានចុងក្រោយបង្អស់ គឺមានមនុស្សសរុប១២នាក់ បានស្លាប់និង៣៩នាក់បានរងរបួស ដោយសារតែការវាយប្រហារដ្រូនរបស់អ៊ុយក្រែន នៅទីក្រុង Nizhnekamsk។ មានចម្ងាយ​ជាង១០០០គីឡូម៉ែត្រពីព្រំប្រទល់អ៊ុយក្រែន តំបន់ Tatarstan សម្បូរទៅដោយធនធានថាមពល និងជាកន្លែងមានរោងចក្រចម្រាញ់ប្រេងធំៗជាច្រើន ដែលទីក្រុងកៀវបានកំណត់គោលដៅ ក្នុងការវាយប្រហារសងសឹករបស់ខ្លួន។

គួរបញ្ជាក់ថា ភាគីទាំងពីរបានបង្កើនជាខ្លាំង នូវការវាយប្រហាររយៈចម្ងាយឆ្ងាយដាក់គ្នាទៅវិញទៅមក នៅក្នុងឆ្នាំនេះ រហូតនាំឱ្យ​អង្គការសហប្រជាជាតិ រាយការណ៍ពីការកើនឡើងគួរបារម្ភ នៃចំនួនជនស៉ីវិលដែលបានបាត់បង់ជីវិត។ នាថ្ងៃចន្ទនេះ​ អាជ្ញាធរនៅ​អ៊ុយក្រែន បានអះអាងថា កងកម្លាំងរបស់រុស្ស៉ី បានការវាយប្រហារដោយបាញ់ផ្លោងក្នុងទ្រង់ទ្រាយធំមួយ នៅតំបន់ Kharkiv ភាគឦសាន បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់។

ក្រសួងការពារជាតិរុស្ស៉ី បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនសរុប ៤៥៦គ្រឿង កាលពីវេលាយប់កន្លងទៅនេះ ខណៈកងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៉ីបានបញ្ជូនដ្រូន១២៦គ្រឿង វាយប្រហារមកលើខ្លួន ក្នុងអំឡុងពេលដូចគ្នា៕