* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង់គ្លេស និងបារាំងត្រៀមទប់ទល់រលកកម្តៅថ្មី ខណៈអឺរ៉ុបភាគខាងលិចបំបែកកំណត់ត្រាសីតុណ្ហភាព (Video inside)

10-08-2026 21:55

(ប៉ារីស)៖ ចក្រភពអង់គ្លេស និងប្រទេសបារាំង កំពុងត្រៀមលក្ខណៈទប់ទល់នឹងរលកកម្តៅលើកទី៥ សម្រាប់រដូវក្តៅនេះ ខណៈដែលអាកាសធាតុក្តៅហែងបានវាយលុកទ្វីបអឺរ៉ុបជាបន្តបន្ទាប់ចាប់តាំងពីខែឧសភាមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ទីភ្នាក់ងារឧតុនិយមជាតិបារាំង Météo-France បានចេញការព្រមានថា សីតុណ្ហភាពនៅភាគអាគ្នេយ៍ប្រទេសបារាំង អាចនឹងហក់ឡើងដល់ជិត ៤០អង្សាសេចាប់ពីថ្ងៃអង្គារតទៅ។ ចំណែកឯនៅអង់គ្លេសវិញ អាជ្ញាធរបានប្រកាសអាសន្នសុខភាពកម្រិតពណ៌លឿងទុំនៅតំបន់ភាគច្រើននៃប្រទេសអង់គ្លេស ដោយព្យាករណ៍ថាសីតុណ្ហភាពនឹងកើនឡើងដល់ ៣៦អង្សាសេនៅចុងសប្តាហ៍នេះ។

កន្លងមក កម្តៅដ៏សាហាវនៅទូទាំងអឺរ៉ុប បានបង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ គ្រោះរាំងស្ងួតអូសបន្លាយ ការបំបែកកំណត់ត្រាសីតុណ្ហភាពថ្មីៗ និងការប៉ាន់ស្មានថាបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ផងដែរ។ យោងតាមទិន្នន័យអាកាសធាតុ គិតត្រឹមពេលនេះ ឆ្នាំ២០២៦ គឺជាឆ្នាំដែលក្តៅបំផុតទី៣ បន្ទាប់ពីឆ្នាំ២០២៤ និង២០២៥។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថា ដោយសារការរួមបញ្ចូលគ្នានៃការឡើងកម្តៅផែនដីបង្កដោយមនុស្ស និងបាតុភូតអែលនីណូ (El Nino) ដ៏ធំ ឆ្នាំ២០២៦ នេះ អាចនឹងក្លាយជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ។

យោងតាមទីភ្នាក់ងារអាកាសធាតុអឺរ៉ុប Copernicus កាលពីខែមុន កម្រិតសីតុណ្ហភាពមធ្យមនៃផ្ទៃសមុទ្របានហក់ឡើងដល់ ២០,៩៦អង្សាសេ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែកក្កដា ដោយបំបែកកំណត់ត្រាចាស់ឆ្នាំ២០២៣ ដែលមានត្រឹម ២០,៨៩អង្សាសេ។ ទោះជាយ៉ាងណា សីតុណ្ហភាពខ្យល់លើផ្ទៃដីជាមធ្យមសកលកាលពីខែមុន គឺស្ថិតនៅត្រឹម ១៦,៩០អង្សាសេ ដែលស្មើនឹងកំណត់ត្រាខែកក្កដា ឆ្នាំ២០២៤ ដែលជាខែកក្កដាក្តៅបំផុតទី២ ក្នុងប្រវត្តិសាស្ត្រ៕