* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UPDATE: មនុស្សច្រើនជាង ១០០នាក់ស្លាប់ ក្រោយរញ្ជួយដីកម្រិតធ្ងន់វាយប្រហារភាគខាងលិចកូឡុំប៊ី (Video inside)

11-08-2026 08:31

(បូហ្គោតា)៖ មនុស្សយ៉ាងហោច ១១១នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារលើភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យអគារជាច្រើនបាក់រលំនៅទូទាំងទីក្រុងជាច្រើន បង្កការខូចខាតដល់អគារមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ខណៈមនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ថាកំពុងជាប់នៅក្រោមគំនរបែកបាក់​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីភ្នាក់ងារអាមេរិក US Geological Survey គ្រោះរញ្ជួយដីខាងលើមានកម្រិតរញ្ជួយ ៧,៤រ៉ិចទ័រ និងមានជម្រៅ ១០៧គីឡូម៉ែត្រនៅក្នុងដី ហើយត្រូវបានក្រុមមន្ត្រីកូឡុំប៊ីចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតដែលបានវាយប្រហារលើប្រទេសរបស់ពួកគេក្នុងរយៈពេលជាង ១សតវត្សរ៍មកនេះ។ គ្រោះរញ្ជួយដីនេះដែរកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោក Abelardo De La Espriella ស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មីនៃប្រទេសកូឡុំប៊ី ដោយរុញច្រានរដ្ឋាភិបាលរបស់លោកធ្លាក់ចូលក្នុងវិបត្តិដ៏ធំមួយជាលើកដំបូង ស្របពេលប្រជាជនកូឡុំប៊ីមិនទាន់អាចបំភ្លេចបាននៅឡើយទេពីមហន្តរាយដែលបង្កឡើងដោយគ្រោះរញ្ជួយដី២លើកផ្ទួនៗគ្នានៅប្រទេសក្បែរខាង គឺវ៉េណេស៊ុយអេឡាកាលពីខែមិថុនាកន្លងទៅ។

នៅក្នុងសុន្ទរកថា លោក De La Espriella បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់គ្រប់ធនធានទាំងអស់ដែលមាន ដើម្បីការពារអាយុជីវិតប្រជាជន ផ្ដល់ជំនួយដល់តំបន់រងគ្រោះ ព្រមទាំងផ្ដល់ជំនួយចាំបាច់នានា។ លោកបន្ថែមថាអាទិភាពដំបូងនៅពេលនេះ នោះគឺជួយសង្រ្គោះមនុស្សដែលកំពុងជាប់នៅក្រោមគំនរបែកបាក់។

តាមលោក De La Espriella របាយការណ៍បឋមបានបង្ហាញថាមានមនុស្សយ៉ាងហោច ១១១នាក់បានស្លាប់ និង៨៧នាក់រងរបួស រួមជាមួយអគារជាច្រើនបានបាក់រលំ និងផ្ទះជាច្រើនខ្នងរងការខូចខាត៕