* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ៖ អ៉ីរ៉ង់ត្រូវតែសងជំងឺចិត្តដល់អ្នកដែលខ្លួនបានសម្លាប់ និងរងរបួស (Video inside)

11-08-2026 10:13

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាលោកនឹងទាមទារឱ្យអ៉ីរ៉ង់សងជំងឺចិត្តសម្រាប់មនុស្សទាំងអស់ដែលត្រូវបានអ៉ីរ៉ង់សម្លាប់ និងអ្នករងរបួសធ្ងន់ធ្ងរ ជាការឆ្លើយតបទៅនឹងអ៉ីរ៉ង់ដែលបានទាមទារសំណងជំងឺចិត្តសម្រាប់ការខូចខាតបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបង្ហោះសារបែបនេះរបស់លោក ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម កើតមានឡើងបន្ទាប់ពីអ៉ីរ៉ង់បាននិយាយកាលពីចុងសប្ដាហ៍កន្លងទៅថាខ្លួនកាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់ ស្ដីពីការកំណត់ផ្លូវទឹកដឹកជញ្ជូនទំនិញថ្មីមួយនៅចន្លោះរវាងប្រទេសទាំង២ កាត់តាមច្រកសមុទ្រ Hormuz។ ប៉ុន្តែបានទទូចម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន ក្នុងនោះរួមមានការសងជំងឺចិត្ត ព្រមទាំងការបិទបញ្ចប់ការដាក់ទណ្ឌកម្ម និងការគំរាមកំហែងយោធា មុននឹងច្រកសមុទ្រដ៏សំខាន់មួយនេះត្រូវបានបើកឡើងវិញ។

លោក ដូណាល់ ត្រាំ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បាននិយាយថាលោកចង់ទាមទារសំណងជំងឺចិត្តពីអ៉ីរ៉ង់ សម្រាប់មនុស្សទាំងអស់ដែលត្រូវបានអ៉ីរ៉ង់សម្លាប់ និងបានរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់បែកបង្កៃតាមផ្លូវ និងជម្លោះជាច្រើនផ្សេងទៀត។ លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីការទាមទារសំណងពីអ៉ីរ៉ង់ ជុំវិញការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីខែតុលា ឆ្នាំ២០០០ លើនាវាពិឃាដប្រដាប់ដោយមីស៊ីល USS Cole មួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិកនៅឯកំពង់ផែមួយក្នុងប្រទេសយេម៉ែន។

ប៉ុន្តែនៅពេលនោះ FBI បានអះអាងថាការវាយប្រហារបំផ្ទុះគ្រាប់បែកនេះជាស្នាដៃរបស់ក្រុមអាល់កៃដា ដែលបានសម្លាប់នាវិក ១៧នាក់ និងជាច្រើននាក់រងរបួស។ បើតាមលោក ត្រាំ អ៉ីរ៉ង់ ក៏ត្រូវសងជំងឺចិត្តផងដែរចំពោះក្រុមគ្រួសាររបស់មនុស្សរាប់ពាន់នាក់អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមករាកន្លងទៅ ដែលជាភាពចលាចលក្នុងស្រុកដ៏អាក្រក់បំផុតរបស់អ៉ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩មក៕