* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិក បង្កើនការការពារហេដ្ឋារចនាសម្ព័ន្ធ ដោយលើកឡើងពីក្តីបារម្ភ ថារុស្ស៉ីអាចធ្វើសកម្មភាពវាយប្រហារក្នុងទម្រង់បន្លំភ្នែក (Video inside)

11-08-2026 11:49

(Reuters)៖ បណ្តាប្រទេសជិតខាងរបស់រុស្ស៉ីនៅភាគខាងជើង និងដែលជាសមាជិកអង្គការណាតូ (NATO) កំពុងបង្កើនវិធានការសន្តិសុខ ជុំវិញទំនប់វារីអគ្គិសនី រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិ ដោយសារមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៉ីអាចធ្វើការវាយប្រហារក្នុងទម្រង់ជា «ប្រតិបត្តិការបន្លំភ្នែក» មកលើទីតាំងទាំងនោះ ដោយប្រើដ្រូនរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។

សប្តាហ៍មុន ប្រទេសលីទុយអានី បានលើកឡើងថា ទីក្រុងមូស្គូកំពុងពិចារណា ធ្វើប្រតិបត្តិការវាយប្រហារក្លែងក្លាយ ខណៈប៉ូឡូញ ឡេតូនី និងអេស្តូនី ក៏បានព្រមានផងដែរ អំពីសកម្មភាពបំផ្លិចបំផ្លាញ ក្នុងគោលបំណងសាកល្បងប្រតិកម្មណាតូ ចំពេលដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់និយាយថា ការព្រមានអំពីការវាយប្រហារដោយសម្ងាត់របស់រុស្ស៉ី គឺជារឿងរ៉ាវបំភិតបំភ័យ ដែលត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ហេតុផលសម្រាប់ការបង្កើនកម្លាំងយោធា ប្រឆាំងនឹងរុស្ស៉ី។ ប៉ូឡូញ និងប្រទេសបាល់ទិកទាំង ៣ ដែលមានព្រំដែនជាប់រុស្ស៉ី​ ហើយបានរកឃើញដ្រូនអ៊ុយក្រែន លើទឹកដីរបស់ខ្លួននោះ កំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យមានហានិភ័យណាមួយកើតឡើង។

លីទុយអានីបានបញ្ជូនកងទ័ព ឱ្យទៅជួយគាំទ្រដល់ប៉ូលិសបង្ក្រាបកុបកម្ម ដើម្បីការពារស្ថានីយនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ស្ថានីយផលិតផលប្រេង បណ្តាញតភ្ជាប់ថាមពលដ៏សំខាន់ជាមួយប៉ូឡូញ និងស្ថានីយវារីអគ្គិសនីប្រភេទបូមទឹកស្តុកទុក នៅតំបន់ Kruonis កាលពីខែមុន។ ចំណែក ឡេតូនីបានបង្កើនសន្តិសុខ នៅជុំវិញទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ រួមទាំងទំនប់លើទន្លេ Daugava ក្បែរទីក្រុង Riga និងកន្លែងស្តុកឧស្ម័នក្រោមដី Incukalns។

នៅឯប៉ូឡូញ ក្រុមហ៊ុនប្រេង និងឧស្ម័នឈានមុខគេ Orlen កំពុងសិក្សារកផ្លូវផ្សេងដើម្បីនាំចូលឧស្ម័ន ករណីដែលផ្លូវនាំចូលធម្មតាជួបបញ្ហា ឬរងការរំខាន។ Polskie Elektrownie Jadrowe ដែលជាក្រុមហ៊ុនរដ្ឋ ទទួលបន្ទុកអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេរបស់ប៉ូឡូញ ក៏បានឱ្យដឹងថា មានការបែកធ្លាយឯកសារក្លែងក្លាយ ក្នុងគោលបំណងបង្កការភាន់ច្រឡំដល់ភាគីពាក់ព័ន្ធ ហើយប្រភពនៃឯកសារទាំងនោះ អាចត្រូវបានតាមដានដល់តំបន់មួយនៅភាគខាងកើតប្រទេស៕