* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយប្រហាររបស់រុស្ស៉ី សម្លាប់មនុស្ស៩នាក់នៅអ៊ុយក្រែន (Video inside)

11-08-2026 13:18

(កៀវ)៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៉ីនៅពាសពេញ​អ៊ុយក្រែន បានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច៩នាក់ និងបង្កឱ្យរបួសជាច្រើននាក់ផ្សេងទៀត បន្ទាប់ពីទីក្រុងកៀវព្រមានថា ទីក្រុងមូស្គូទទួលបានមីស៉ីលបាលិស្ទីគថ្មីៗបន្ថែមពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការវាយប្រហារកាលពីវេលាយប់កន្លងទៅនេះ កើតមានឡើងលើតំបន់ចាប់ពីរដ្ឋធានីកៀវ ដល់តំបន់ Zaporizhzhia និង Dnipropetrovsk។ លោក Ivan Fedorov ប្រធានរដ្ឋបាលយោធានៃតំបន់ Zaporizhzhia ភាគអាគ្នេយ៍ បានឱ្យដឹងថា ក្រោយមានការវាយប្រហារលើតំបន់នេះ មនុស្ស៦នាក់ត្រូវបានសម្លាប់ និង១៩នាក់បានរងរបួស។ រី​ឯនៅតំបន់ Dnipropetrovsk ភាគខាងកើត ការវាយប្រហារដោយដ្រូននិងការបាញ់ផ្លោងរបស់រុស្ស៉ី បានសម្លាប់មនុស្ស៣នាក់ទៀត ហើយ​បង្កឱ្យរបួស៥នាក់។

ដោយឡែក នៅទីក្រុងកៀវ គេក៏បានលឺសំឡេងផ្ទុះខ្លាំងៗជាបន្តបន្ទាប់ផងដែរ នាវេលាយប់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃអង្គារនេះ ខណៈអភិបាលរដ្ឋធានីអ៊ុយក្រែន លោក Vitali Klitschko អះអាងថា ទីក្រុងកៀវបានស្ថិតក្រោមការវាយប្រហារដោយមីស៉ីលបាលិស្ទីគ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបន្តអះអាងថា រុស្ស៉ីកំពុងត្រៀមដាក់ពង្រាយកងទ័ពកូរ៉េខាងជើងច្រើន​ថែមទៀត ហើយក៏ទទួលបានមីស៉ីលបាលិស្ទីគថ្មីៗ ពីទីក្រុងព្យុងយ៉ាងផងដែរ។ ប៉ុន្មានសប្តាហ៍មកនេះ ទីក្រុងមូស្គូបានបង្កើនការវាយប្រហារ​ដោយមីស៉ីលបាលិស្ទីគប្រឆាំងអ៊ុយក្រែន ខណៈមីស៉ីលប្រភេទនេះ មានតែប្រព័ន្ធការពារដែនអាកាសមួយចំនួនប៉ុណ្ណោះ ដូចជាប្រព័ន្ធ Patriot ដែលអាចបាញ់ស្ទាក់បាន។

គួរបញ្ជាក់ថា បញ្ហាខ្វះខាតមីស៉ីល PAC-3 របស់ប្រព័ន្ធ Patriot នៅអ៊ុយក្រែន គឺកាន់តែដុនដាបខ្លាំង ចាប់តាំងពីអាមេរិក បានរួមដៃជាមួយអ៉ីស្រាអែល បង្កសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីខែកុម្ភៈ ហើយមកទល់ពេលនេះ មិនទាន់រកទីបញ្ចប់ឃើញ​នៅឡើយ។ ស្របពេលដែលរុស្ស៉ីបង្កើនការវាយប្រហាររបស់ខ្លួន អ៊ុយក្រែនផ្ទាល់ក៏បានបង្កើនការវាយប្រហារដូចគ្នា ប្រឆាំងទីក្រុងនានា​របស់រុស្ស៉ី ដែលស្ថិតនៅឆ្ងាយពីព្រំដែន និងបណ្តាលឱ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់៕