* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាវាតំបន់ឈូងសមុទ្រអារ៉ាប់ ឆ្លងកាត់ច្រកសមុទ្រ Hormuz ធ្លាក់ចុះមកនៅត្រឹមតែ ៦គ្រឿង (Video inside)

11-08-2026 16:20

(Reuters)៖ ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់មកនៅចំនួន ៦គ្រឿងប៉ុណ្ណោះ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បើធៀបនឹងរយៈពេលជាមធ្យម ១០ថ្ងៃ គឺមានប្រហែល ១១គ្រឿង ចំពោះមុខភាពស្រពិចស្រពិលនៃកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។

ទិន្នន័យពីក្រុមហ៊ុនតាមដានចរាចរណ៍ផ្លូវសមុទ្រ Kpler បានបង្ហាញនៅថ្ងៃអង្គារនេះថា នាវាដឹកទំនិញ ៤គ្រឿង រួមទាំងនាវាដឹកផលិតផលប្រេងទទេចំនួន ២គ្រឿង បានចូលទៅច្រកសមុទ្រ Hormuz។ រីឯនាវា ២គ្រឿងទៀត បានចាកចេញនោះគឺនាវាដឹកប្រេងតូចមួយគ្រឿង ដែលផ្ទុកឧស្ម័ន LPG និងនាវាមួយទៀតដឹកប្រេងឥន្ធនៈសំណល់។ នៅមុនសង្គ្រាម ជាធម្មតាមាននាវាប្រហែល ១៣០ ទៅ ១៤០គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។

Kpler ក៏បានឱ្យដឹងដែរថា នៅថ្ងៃចន្ទ មាននាវាចំនួន ២៥គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រក Bab el-Mandeb នៃសមុទ្រក្រហម ដែលជាចំនួនមិនប្រែប្រួលខ្លាំងទេ បើធៀបនឹងជាមធ្យមរយៈពេល ១០ថ្ងៃ ដែលមាននាវាជិត ២៤គ្រឿង៕