* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយប្រហាររបស់ក្រុមហ៊ូទីលើនាវាដឹកទំនិញនៅសមុទ្រក្រហម សម្លាប់នាវិក ៣នាក់

11-08-2026 20:15

(យេម៉ែន)៖ អាជ្ញាធរឆ្មាំសមុទ្រយេម៉ែន បានឱ្យដឹងថា នាវាដឹកទំនិញធុនតូចមួយគ្រឿងបានរងការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទី នៅច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យនាវិក ៣នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះមានជនជាតិប៉ាគីស្ថាន ២នាក់ និងឥណ្ឌូណេស៊ីម្នាក់​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះគឺជាករណីស្លាប់លើកដំបូងបង្អស់ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទីលើនាវាពាណិជ្ជកម្ម ចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាបានផ្ទុះឡើងនៅចុងខែកុម្ភៈ។ នាវាដោតទង់ជាតិតង់ហ្សានី (Tanzania) ឈ្មោះ Tihamah ត្រូវបានវាយប្រហារខណៈពេលកំពុងបោះយុថ្កាក្បែរកោះ Perim របស់យេម៉ែន បន្ទាប់ពីធ្វើដំណើរចេញពីអូម៉ង់ឆ្លងកាត់ជីប៊ូទី (Djibouti)។

ទោះបីជាក្រុមហ៊ូទីទើបតែប្រកាសបិទសមុទ្រក្រហមប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត កាលពីខែមុនក្តី ប៉ុន្តែក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey បញ្ជាក់ថា នាវានេះមិនមែនជារបស់អារ៉ាប៊ីសាអូឌីតនោះទេ។ មកទល់ពេលនេះ ក្រុមហ៊ូទីក៏មិនទាន់ចេញមុខទទួលខុសត្រូវនៅឡើយទេ។

គួររំលឹកថា ការកើនឡើងនៃការវាយប្រហាររបស់ក្រុមហ៊ូទីនៅសមុទ្រក្រហម កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ខ្សែចង្វាក់ដឹកជញ្ជូនសកល ខណៈដែលច្រកសមុទ្រហ័រមូស កំពុងត្រូវបានបិទខ្ទប់ស្រាប់ទៅហើយ។ បច្ចុប្បន្ន ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រក Bab el-Mandeb បានធ្លាក់ចុះពី ៥០គ្រឿង មកនៅត្រឹម ៣២គ្រឿងក្នុងមួយថ្ងៃប៉ុណ្ណោះ៕