* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការលេចធ្លាយប្រេងពីនាវារុស្ស៊ីដែលជាប់គាំងនៅអូម៉ង់ គ្របដណ្តប់លើផ្ទៃសមុទ្រជិត ៤០០គីឡូម៉ែត្រការ៉េ (Video inside)

11-08-2026 21:49

(មូស្កាត់)៖ រដ្ឋាភិបាលអូម៉ង់ បានប្រកាសនៅថ្ងៃចន្ទថា ការលេចធ្លាយប្រេងឆៅពីនាវាដែលកំពុងជាប់គាំងនៅក្បែរតំបន់អភិរក្សធម្មជាតិកោះ Hallaniyat បានបង្កើតជាស្នាមប្រេងដ៏ធំគ្របដណ្តប់លើផ្ទៃសមុទ្រប្រមាណ ៣៩០គីឡូម៉ែត្រការ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាវា Caroline Bezengi ដែលដឹកប្រេងរុស្ស៊ីជិត ១លានធុង បានរាយការណ៍ពីបញ្ហាតាំងពីដើមខែមិថុនា ដោយប្រភពសន្តិសុខសង្ស័យថាមានការផ្ទុះនៅលើនាវា។ អាជ្ញាធរបរិស្ថានអូម៉ង់អះអាងថា ស្នាមប្រេងនេះស្ថិតនៅចម្ងាយ ៧គីឡូម៉ែត្រពីឆ្នេរ ហើយមិនទាន់គំរាមកំហែងដល់រោងចក្រទឹកស្អាត ឬតំបន់ទេសចរណ៍នៅឡើយទេ។ ទោះជាយ៉ាងណា អង្គការ Greenpeace បានប៉ាន់ស្មានថា ស្នាមប្រេងនេះមានទំហំធំដល់ទៅ ៦០០គីឡូម៉ែត្រការ៉េ។

អ្នកជំនាញបរិស្ថានបានព្រមានថា ប្រសិនបើមិនប្រញាប់ប្រើប្រាស់យន្តហោះបាញ់ថ្នាំរំលាយ និងឧបករណ៍ប្រមូលប្រេងជាបន្ទាន់ទេនោះ វានឹងបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ជីវិតសត្វសមុទ្រ ដូចជាផ្កាថ្ម និងត្រីបាឡែនជាដើម។ អង្គការឃ្លាំមើលផ្កាយរណប SkyTruth ក៏បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងផងដែរ ដោយសារមិនទាន់ឃើញមានប្រតិបត្តិការជួយសង្គ្រោះនាវា ឬការបូមប្រេងចេញ ទោះបីជាហេតុការណ៍នេះអូសបន្លាយជាង ២ខែមកហើយក្តី។

គួររំលឹកថា នាវានេះគឺជាផ្នែកមួយនៃ «កងនាវាសម្ងាត់» របស់រុស្ស៊ី ដែលប្តូរទង់ជាតិ និងគ្មានធានារ៉ាប់រងត្រឹមត្រូវ ដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច ខណៈដែលម្ចាស់នាវាដែលត្រូវបានគេជឿថាមានមូលដ្ឋាននៅប្រទេសចិន មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ៕