* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ មុនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធា (Video inside)

12-08-2026 09:07

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដែលជារឿយៗត្រូវបានទីក្រុងព្យុងយ៉ាងថ្កោលទោស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បាននិយាយថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ត បានហោះក្នុងរយៈចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ហើយប្រទេសទាំង២បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការធ្វើតេស្ដនេះរៀងៗខ្លួន។ ការិយាល័យសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់ជាមួយការបង្ហាញការព្រួយបារម្ភពីការបន្តការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគដោយកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្ដមួយកាលពីថ្ងៃទី៦ ខែសីហាកន្លងទៅនេះ។ ទីក្រុងសេអ៊ូលបានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ទង្វើបង្ករឿងដែលរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។

យោធាកូរ៉េខាងត្បូងបានអះអាងថាខ្លួនរក្សាការប្រុងជើងការជានិច្ច ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លា ទៅនឹងរាល់ទង្វើបង្ករឿងនៅក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ភ្លាមៗមិនទាន់មាន ការធ្វើអត្ថាធិប្បាយពីកូរ៉េខាងជើងនៅឡើយទេ។ ដោយឡែក ខាងក្រសួងការពារជាតិជប៉ុនវិញបានបញ្ជាក់ថាមីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងសមុទ្រស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ ជប៉ុន ហើយមីស៊ីលបានហោះដល់រយៈពេលកម្ពស់ ៩០គីឡូម៉ែត្រ។ «ជប៉ុនបានដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង តាមរយៈបណ្ដាញការទូតនៅឯស្ថានទូតជប៉ុនប្រចាំទីក្រុងប៉េកាំង និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើតេស្ដនេះ»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi ប្រាប់ក្រុមអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបើកធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំដែលនឹង ចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា ក្នុងគោលបំណងទប់ទល់នឹងការវិវត្តន៍ទៅមុខនៃសមត្ថភាពអាវុធ និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕