PSG មិនសប្បាយចិត្ត ចំពោះបដិសណ្ឋារកិច្ចរបស់អូទ្រីស ដែលរៀបចំកម្មវិធី Super Cup ទល់នឹង Aston រាត្រីនេះ

12-08-2026 10:43

(បរទេស)៖ Paris St-Germain ម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលមុន បានសំដែងក្តីមិនសប្បាយ ចំពោះការរៀបចំរបស់ប្រទេសអូទ្រីស ដែលត្រូវលេងពានបើករដូវកាល Super Cup 2026 រាត្រីនេះ ទល់នឹង Aston Villa។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា PSG ក្រុមជើងឯកលីគបារាំង Ligue 1 ត្រូវប្រឈមមុខនឹង Aston Villa ក្នុងនាមជាជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2025-26 មកពីលីគកំពូលអង់គ្លេសនាម៉ោង ០២៖០០រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។

ទោះជាយ៉ាងណាមុនការប្រកួតមកដល់ នាមជាក្រុមការពារតំណែងជើងឯក Super Cup ផងនោះ បានសំដែងក្តីមិនសប្បាយចិត្តឡើយ ចំពោះបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ដ៏តួចចង្អៀត នៅពេលគូប្រជែងក្រុមរបស់លោក Unai Emery បានប្រើប្រាស់បន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់ក្លិប Red Bull Salzburg តែម្តង។

យោងតាមប្រភពជិតស្និទ្ធពី PSG បានទម្លាយថា ក្លិបជើងខ្លាំងរបស់បារាំងមួយនេះ ចង់បានទីធ្លាសមល្មមដូចទៅនឹង Aston ផងដែរ ដើម្បីឱ្យស័ក្តិសមទៅនឹងម្ចាស់ការពារតំណែងជើងឯក Super Cup ដែលពួកគេដណ្តើមបានលើកដំបូង ក្រោយឈ្នះក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលឆ្នាំទៅ។

ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់សាម៉ី UEFA មានលទ្ធភាពចាត់ចែងរឿងនេះ ចំពោះការរៀបចំបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ ដែលជាធម្មតាបន្ទាប់តូចៗបែបនេះ ត្រូវបានប្រាស់ដោយក្រុមមន្រ្តីរៀបចំការប្រកួតតែប៉ុណ្ណោះ៕