* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រេងឆៅ Brent ឡើងថ្លៃដល់ជិត ៩០ដុល្លារក្នុងមួយបារ៉ែល ខណៈមន្ទិលសង្ស័យជុំវិញកិច្ចព្រមព្រៀងរវាងអាមេរិក ជាមួយអ៉ីរ៉ង់ បង្កក្តីបារម្ភជាថ្មី (Video inside)

12-08-2026 11:17

(Reuters)៖ តម្លៃប្រេងឆៅបានកើនឡើង នាថ្ងៃពុធ ទី១២ ខែសីហានេះ ដោយសារតែមន្ទិលសង្ស័យ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ ព្រមទាំងការវាយប្រហារលើនាវា ២គ្រឿង បានបង្កើនក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់មជ្ឈិមបូព៌ា ទោះបីជាទិន្នន័យក្នុងវិស័យនេះ បង្ហាញថាបរិមាណស្តុកប្រេងឆៅរបស់អាមេរិក មានការកើនឡើងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៩,៦៣ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៨៣,៩១ដុល្លារក្នុងមួយបារ៉ែល។ ប្រៀបធៀបនឹងថ្ងៃអង្គារ តម្លៃប្រេងទាំងពីរនេះ បានកើនជាង ១ដុល្លារទៀត។

សហរដ្ឋអាមេរិក និងក្រុមហ៊ូទីគាំទ្រអ៉ីរ៉ង់មានមូលដ្ឋាននៅយេម៉ែន បានរាយការណ៍ពីករណីវាយប្រហារ លើនាវាដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz និងច្រក Bab el-Mandeb នៃសមុទ្រក្រហម នៅថ្ងៃអង្គារ។ លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៉ីរ៉ង់ បាននិយាយថាច្រកសមុទ្រ Hormuz នឹងនៅតែបិទ ប្រសិនបើអាមេរិកមិនព្រមទទួលយកលក្ខខណ្ឌរបស់អ៉ីរ៉ង់ សម្រាប់ការបញ្ចប់សង្គ្រាម ដែលរួមមាន ការព្រលែងទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបានបង្កក និងការបញ្ចប់ជម្លោះផ្សេងទៀតក្នុងតំបន់៕