* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UNESCO បញ្ចេញរបាយការណ៍ស្តីពីការហាមឃាត់សិស្សស្រីអាហ្វហ្កានីស្ថាន ពីការរៀនសូត្រ ដោយក្រុមតាលីបង់ (Video inside)

12-08-2026 11:45

(កាប៊ុល)៖ UNESCO ដែលជាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា ក្រុមតាលីបង់បានហាមឃាត់ក្មេងស្រីអាហ្វហ្គានីស្ថាន ប្រមាណ ២,៤លាននាក់ ពីការទទួលបានការអប់រំកម្រិតមធ្យមសិក្សា ចាប់តាំងពីចូលមកគ្រប់គ្រងអាហ្វហ្គានីស្ថានវិញ នៅឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍របស់ UNESCO អាហ្វហ្គានីស្ថានគឺជាប្រទេសតែមួយគត់ ដែលក្មេងស្រី និងស្ត្រី ត្រូវបានហាមឃាត់ជាផ្លូវការ មិនឱ្យទទួលបានការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា។ UNESCO បញ្ជាក់ថា «សកម្មភាពនេះអាចធ្វើឱ្យអាហ្វហ្គានីស្ថាន បាត់បង់សក្តានុពលរយៈពេលច្រើនទសវត្សរ៍ ជួបប្រទះភាពក្រីក្រកាន់តែធ្ងន់ធ្ងរ និងរងការខូចខាតដែលមិនអាចកែប្រែឡើងវិញបាន»។

UNESCO ព្យាករណ៍ថាការហាមឃាត់បែបនេះ អាចបណ្តាលឱ្យស្ត្រីអាហ្វហ្គានីស្ថានចំនួន ៦០០ ០០០នាក់ ប្រាសចាកពីទីផ្សារការងារត្រឹមឆ្នាំ២០៦៦ ដែលនាំការខាតបង់ប្រាក់ចំណូលសរុបចំនួន ៩,៦ពាន់លានដុល្លារ និងបង្កើនហានិភ័យនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។ ក្រសួងអប់រំអាហ្វហ្កានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា ពេលដែលក្រុមតាលីបង់ ចូលមកគ្រប់គ្រងអាហ្វហ្កានីស្ថានវិញនៅឆ្នាំ២០២១ អំឡុងការដកកងទ័ពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ពួកគេបានផ្តល់ការធានាជាច្រើនដង ដល់សហគមន៍អន្តរជាតិថា ស្ត្រីនឹងនៅតែមានសេរីភាព ក្នុងការទៅសាលារៀន និងសិក្សា។ យ៉ាងនេះក្តី សាលាមធ្យមសិក្សាសម្រាប់ក្មេងស្រី បានបិទទ្វារនៅខែមីនា ឆ្នាំ២០២២ ហើយនៅខែធ្នូ ឆ្នាំដដែល ក៏មានការហាមឃាត់ស្ត្រី មិនឱ្យសិក្សានៅសាកលវិទ្យាល័យ។

ក្រុមតាលីបង់ ថាការហាមឃាត់គ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះការអនុវត្តនៅតែបន្តដដែល។ ការរឹតបន្តឹងរបស់ក្រុមតាលីបង់ ក៏កំណត់ផងដែរនូវសកម្មភាពការងារ និងការធ្វើដំណើររបស់ស្ត្រី។ តាលីបង់អះអាងថា ពួកគេគោរពសិទ្ធិស្ត្រីស្របតាមការបកស្រាយរបស់ច្បាប់ឥស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន៕