* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចំនួនអ្នកស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោនៃទ្វីបអាហ្រ្វិក កើនលើស២០០០នាក់ (Video inside)

12-08-2026 14:09

(គីនស្ហាសា)៖ មន្ត្រីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ថា ការឆ្លងរាលដាលជំងឺអេបូឡា នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ បានបន្តសម្លាប់មនុស្សកើនដល់ ២០១១ នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៤៣៨១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

តួលេខអ្នកស្លាប់ថ្មីចុងក្រោយនេះ ធ្វើឲ្យវាស្ថិតនៅពីក្រោយការផ្ទុះឡើងនៃជំងឺអេបូឡាដ៏សាហាវបំផុតរបស់ DRC កាលពីចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលមនុស្សជិត ២៣០០នាក់បានស្លាប់ ក្នុងចំណោមករណីឆ្លងដែលបានកត់ត្រាចំនួន ៣៥០០ករណី។ ការផ្ទុះឡើងនៃជំងឺអេបូឡាលើកនេះ បានវាយប្រហារតំបន់ភាគខាងកើត និងភាគឦសានកុងហ្គោ ដែលញាំញីដោយជម្លោះ ហើយត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែគេជឿថា វាបានឆ្លងរាលដាលអស់ជាច្រើនសប្តាហ៍ មុននោះទៅទៀត។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យធ្វើការសាកល្បងពេញលេញលើមនុស្ស សម្រាប់វ៉ាក់សាំងអេបូឡា ដែលមានការទទួលស្គាល់ឱ្យប្រើប្រាស់ផ្លូវការតែមួយគត់ ដើម្បីកំណត់មើលថា តើវាផ្តល់ការការពារបានដែរឬទេ ប្រឆាំងនឹងអម្បូរវីរុសអេបូឡា ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកុងហ្គោ ហើយបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ប្រយុទ្ធប្រឆាំង។

វ៉ាក់សាំង Ervebo ត្រូវបានបង្ហាញថា មានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងនឹងវីរុសអេបូឡាប្រភេទ Zaire ដែលសម្បូរជាងគេ ហើយអ្នកជំនាញ WHO ក៏បាននិយាយដែរថា ទិន្នន័យបឋមជាពិសេសពីការសាកល្បងទៅលើសត្វ បានបង្ហាញថា វាអាចផ្តល់ការការពារខ្លះប្រឆាំងនឹងវីរុសអេបូឡាប្រភេទកម្រ Bundibugyo ដែលកំពុងផ្ទុះរាលដាលនៅក្នុង DRC។

គួរបញ្ជាក់ថា បេក្ខភាពវ៉ាក់សាំង Bundibugyo ឈានមុខចំនួន២ កំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការសាកល្បងលើមនុស្ស ខណៈវ៉ាក់សាំងទីបីកំពុងស្ថិតក្រោមការធ្វើការ ដើម្បីឱ្យឈានដល់ដំណាក់កាលនោះដែរ៕