* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិក និងសម្ព័ន្ធមិត្ត ព្រមានប្រឆាំងការបាញ់តេស្តមីស៊ីលបាលិស្ទីគ ដែលគ្មានការផ្តល់ដំណឹងជាមុន (Video inside)

12-08-2026 15:13

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសប្រមាណ៤០ផ្សេងទៀត កាលពីថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ បានព្រមានពីគ្រោះថ្នាក់នៃការធ្វើតេស្តមីស៊ីលផ្លោងបាលិស្ទីគ ដោយគ្មានការជូនដំណឹងជាមុន នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលធ្វើឡើងមួយខែបន្ទាប់ពីប្រទេសចិន បានបាញ់សាកល្បងមីស៊ីលអាចបំពាក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍រួម ដែលចេញដោយបណ្តាប្រទេសមកពីទ្វីបអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានលើកឡើងដូច្នេះថា «ការធ្វើតេស្តមីស៊ីលបាលិស្ទីគ ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ដោយគ្មានការជូនដំណឹងជាមុនគ្រប់គ្រាន់ និងលម្អិត គឺគ្រោះថ្នាក់និងរំខានចំពោះសន្តិភាពនិងសន្តិសុខរបស់បណ្តាប្រទេសពាក់ព័ន្ធ ដែលនៅក្បែរការធ្វើតេស្តទាំងនេះ»។ ក្រុមប្រទេសខាងលើ បានបន្តថា «វាបង្កើនហានិភ័យនៃការគណនាខុស ប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខសកល ហើយមិនស្របជាមួយការទទួលខុសត្រូវ ក្នុងនាមជាប្រទេសដែលកាន់កាប់មីស៊ីលរយៈចម្ងាយឆ្ងាយឡើយ»។

សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវឱ្យប្រទេសទាំងអស់ ផ្តល់ការជូនដំណឹងយ៉ាងហោច ២៤ម៉ោង មុនការបាញ់តេស្ត ដែលរួមបញ្ចូលនូវព័ត៌មានប្រភេទមីស៊ីលដែលត្រូវបាញ់ ក៏ដូចជាពេលវេលា ទីកន្លែង និងទិសដៅដែលបានគ្រោងទុក។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា «ប្រទេសនានា ក៏គួរតែផ្តល់ការជូនដំណឹងច្បាស់លាស់ផងដែរ សម្រាប់អាកាសយានិក និងនាវិកស្របតាមស្តង់ដារអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យ»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានផ្តល់ការជូនដំណឹងខ្លីប៉ុណ្ណោះ ដល់ប្រទេសមួយចំនួនតូច មុនពេលធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប កាលពីខែកក្កដា ដែលត្រូវបានមើលឃើញថា ជាការដំឡើងសាច់ដុំកម្លាំងយោធា នៅក្នុងតំបន់មួយដែលខ្លួនបានស្វែងរកការពង្រីកឥទ្ធិពល ជាយូរមកហើយ។ មីស៉ីលនោះហាក់បានធ្លាក់ចូលទៅក្នុងកន្លែងមួយនៃមហាសមុទ្រ ដែលស្ថិតនៅចន្លោះប្រទេសដែនកោះសូឡូម៉ូន ណូរូ និងទូវ៉ាលូ៕