* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ ប្រតិបត្តិការយោធាអាមេរិក បណ្តាលឱ្យជនស៉ីល១៥៣នាក់ស្លាប់ ក្នុងឆ្នាំ២០២៥ (Video inside)

12-08-2026 15:58

(វ៉ាស៊ីនតោន)៖ ផ្អែកលើការវាយតម្លៃរបស់មន្ទីរបញ្ចកោណ មន្រ្តីអាមេរិកបាននិយាយថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក កាលពីក្នុងឆ្នាំ២០២៥ បានសម្លាប់ជនស៊ីវិលសរុប១៥៣នាក់ និងបង្កឱ្យរបួស២៤៣នាក់។ តួលេខនេះធៀបជាមួយការវាយតម្លៃរបស់មន្ទីរបញ្ចកោណ ដែលកំណត់ថា មានជនស៊ីវិលត្រឹម២នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់ និង២នាក់បានរងរបួស ដោយសារប្រតិបត្តិការយោធាអាមេរិក កាលពីក្នុងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។

របាយការណ៍របស់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់និងរបួស នៃជនស៊ីវិលទាំងអស់ ដែលបានកត់ត្រាក្នុងឆ្នាំ២០២៥ គឺបណ្តាលមកពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ចំនួន៣លើកនៅឯប្រទេសយេម៉ែន។ របាយការណ៍បានបញ្ជាក់ថា ទីបញ្ជាការកណ្តាលយោធាអាមេរិក (USCENTCOM) បានវាយតម្លៃថា ការវាយប្រហារទាំង៣លើក កាលពីក្នុងខែមេសា ឆ្នាំ២០២៥ នៅប្រទេសយេម៉ែន «ទំនងជា» បានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល។

របាយការណ៍ដដែល ក៏បានឲ្យដឹងផងដែរថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានឧប្បត្តិហេតុ ១៥លើកផ្សេងទៀត នៅក្នុងប្រទេសយេម៉ែន ដែល USCENTCOM កំពុងតែវាយតម្លៃ ដើម្បីឆ្លើយតបនឹងសេចក្តីរាយការណ៍ដែលខ្លួនទទួលបាន តាមរយៈអង្គការមិនមែនរដ្ឋាភិបាល (NGO)។ យោធាអាមេរិកនិយាយថា ខ្លួនមានគោលដៅកាត់បន្ថយ សមត្ថភាពរបស់ក្រុមឧទ្ទាមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន។

យ៉ាងណាមិញ របាយការណ៍របស់មន្ទីរបញ្ចកោណ មិនបានរាប់បញ្ចូលការបាត់បង់ជីវិតណាមួយ ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅតំបន់សមុទ្រ Caribbean និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិកនោះទេ។ របាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាអាមេរិក (USSOUTHCOM) បានវាយតម្លៃថា មិនមានឧប្បត្តិហេតុណាមួយ ដែលបណ្តាលឲ្យមានជនស៊ីវិលស្លាប់ឬរបួស ដោយសារប្រតិបត្តិការយោធាអាមេរិក នៅក្នុងដែនទទួលខុសត្រូវរបស់ខ្លួន ក្នុងឆ្នាំ២០២៥ នោះទេ»។

គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបើកយុទ្ធនានារវាយប្រហារលើទូក ដែលខ្លួនចោទប្រកាន់ថា ដឹកជញ្ជូនគ្រឿងញៀននៅប៉ាស៊ីហ្វិកខាងកើតនិង Caribbean ដោយចាត់ទុកគោលដៅទាំងនោះថាជា «ភេរវករគ្រឿងញៀន»។ យោងតាមការរាប់បញ្ចូលចំនួនអ្នកស្លាប់ ដែលបានចេញផ្សាយបន្ទាប់ពីការវាយប្រហារនីមួយៗ ការវាយប្រហាររបស់យោធាអាមេរិកលើទូកទាំងនោះ បានសម្លាប់មនុស្សសរុបលើស ២០០នាក់ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៥។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការលើកលែងទោសអន្តរជាតិ Amnesty International ចាត់ទុកការវាយប្រហារបែបនេះ ថាជាការសម្លាប់មនុស្សដោយខុសច្បាប់ក្រៅប្រព័ន្ធយុត្តិធម៌។ រីឯអង្គការសហភាពសេរីភាពស៊ីវិលអាមេរិក American Civil Liberties Union ចាត់ទុកការអះអាងរបស់រដ្ឋបាល លោក ត្រាំ ចំពោះអ្នកដែលខ្លួនបានកំណត់គោលដៅវាយប្រហារ ថាជា «ការអះអាងដែលគ្មានមូលដ្ឋាន និងដើម្បីតែបង្កការភ័យខ្លាច»៕