* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វ៉េណេស៊ុយអេឡា និងអ៉ីស្រាអែល បើកសេវាកុងស៊ុលឡើងវិញ ១៧ឆ្នាំក្រោយផ្តាច់ទំនាក់ទំនងការទូត (Video inside)

12-08-2026 16:15

(ការ៉ាកាស)៖ កាលពីថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងរដ្ឋាភិបាលអ៉ីស្រាអែល បានប្រកាសពីការព្រមព្រៀងបើកសេវាកុងស៊ុល នៅក្នុងប្រទេសរៀងៗខ្លួនឡើងវិញ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងគោលជំហរភូមិសាស្ត្រនយោបាយរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៉ីស្រាអែល នាឆ្នាំ២០០៩។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វ៉េណេស៊ុយអេឡា ដែលបានកាត់ផ្តាច់ទំនាក់ទំនងកាលពី ១៧ឆ្នាំមុន ជុំវិញការវាយប្រហាររបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បានពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៉ីនតោន ដែលជាសម្ព័ន្ធមិត្តអ៉ីស្រាអែល តាំងពីសហរដ្ឋអាមេរិកចូលទៅចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលជំរុញឱ្យប្រទេសនេះ ឃ្លាតឆ្ងាយពីសម្ព័ន្ធភាពជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយអ៉ីរ៉ង់។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដែលបច្ចុប្បន្នដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានឱ្យដឹងថា គណៈប្រតិភូផ្នែកមនុស្សធម៌របស់អ៉ីស្រាអែល បានមកបំពេញទស្សនកិច្ចនៅវ៉េណេស៊ុយអេឡា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវកាលពីខែមិថុនា ហើយការពិភាក្សារវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ នាំឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមដំណើរការសេវាកុងស៊ុលឡើងវិញ។

តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដែលចេញផ្សាយដោយក្រសួងការបរទេសអ៉ីស្រាអែលផងនោះ រដ្ឋាភិបាលទាំងពីរ ទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងរដ្ឋអ៉ីស្រាអែល និងសហគមន៍ជនជាតិជ្វីហ្វ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលជាស្ពានមិត្តភាពជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនៃប្រទេសទាំងពីរ៕