លោក Xi Jinping ផ្ញើសារលិខិតជូនលោក Abelardo de la Espriellaប្រធានាធិបតីកូឡុំប៊ី ដើម្បីសម្តែងការសួរសុខទុក្ខ អំពីការកើតមានគ្រោះរញ្ជួយដីដ៏ខ្លាំងនៅកូឡុំប៊ី

12-08-2026 17:52

(ប៉េកាំង)៖ ថ្ងៃទី​១១ ខែសីហា ​លោក​​ Xi Jinping​ ប្រធានរដ្ឋ​ចិន​បាន​ផ្ញើសារ​លិខិត​ជូន​លោក​ Abelardo de la Espriella​ប្រធានាធិបតី​កូឡុំប៊ី​ដើម្បី​សម្តែង​ការ​សួរសុខទុក្ខ​អំពី​ការ​កើត​មាន​​គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំង​នៅ​កូឡុំប៊ី។

លោក​​ Xi Jinping បាន​លើកឡើងថា​ ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ទទួលបាន​ដំណឹង​ថា​ ​ប្រទេស​កូឡុំប៊ី​កើតមាន​គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំង​ ដែល​បណ្តាលឱ្យ​មាន​មនុស្សរងរបួស ​និង​ស្លាប់​បាត់បង់ជីវិតយ៉ាងច្រើន ​ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។​ក្នុងនាមរដ្ឋាភិបាលចិន​និងប្រជាជនចិន ​ខ្ញុំ​សូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ​ចំពោះជនរងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​និង​សួរសុខទុក្ខ​យ៉ាងស្មោះ​ចំពោះក្រុមគ្រួសារ​របស់​ជនរងគ្រោះ​និងអ្នករងរបួស។​ខ្ញុំជឿជាក់ថា​ ក្រោម​ការ​ដឹកនាំរបស់​លោក​ Abelardo de la Espriella​​កូឡុំប៊ី ​ប្រជាជន​កូឡុំប៊ីមុខ​ជា​នឹង​រួមសាមគ្គីគ្នា​ ​ជម្នះឧបសគ្គ​ក្នុង​គ្រោះមហន្តរាយ​និងកសាងផ្ទះ​ឡើងវិញក្នុងពេលឆាប់​ៗ​ជា​មិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន