ការស្ទង់មតិរបស់ CGTN៖ អ្នកផ្តល់បទសម្ភាសន៍លើស៩០% ថ្លែងថា បទពិសោធរបស់ប្រទេសចិនក្នុងការបង្ការ កាត់បន្ថយ និងជួយសង្គ្រោះគ្រោះមហន្តរាយ គឺមានតម្លៃក្នុងការរៀនសូត្រ

12-08-2026 17:53

(ប៉េកាំង)៖ តាំងពីឆ្នាំ ២០២៦ មក ប្រទេសចិនតែងតែរងផលប៉ះពាល់ពីធាតុអាកាសអាក្រក់ខ្លាំង។ គ្រប់កន្លែង បានរៀបចំចាត់ចែងការងារបង្ការ កាត់បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនឱ្យបានធំជាអតិបរមា។

បណ្តាញទូរទ្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោក បង្ហាញឱ្យដឹងថាកាត់បន្ថយ និងជួយសង្គ្រោះគ្រោះមហន្តរាយចំនួន ៩២.៧% បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបង្ការ កាត់បន្ថយ និងជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេចិន ដោយសម្គាល់ឃើញថា វិធីសាស្រ្តរបស់ប្រទេសចិនគឺមានតម្លៃក្នុងការរៀនសូត្រ ។ អ្នកផ្តល់បទសម្ភាសន៍១.១%សម្គាល់ឃើញថា ប្រទេសចិនបានជួយប្រទេស​"សកលខាងត្បូង"ឱ្យបង្កើនសមត្ថភាពបង្ការ កាត់បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយ ដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ។

ការស្ទង់មតិនេះធ្វើឡើងតាម​វេបសាយ​ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី របស់​បញ្តាញ CGTN ហើយក្នុងរយៈពេល ២៤ ម៉ោង​​មាន​អ្នក​ប្រើប្រាស់អ៊ីនធឺណិតចំនួន ៤.០៤២ នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន