* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឥណ្ឌូណេស៊ីអះអាងថាសមយុទ្ធជាមួយចិននៅក្បែរតៃវ៉ាន់ គ្រាន់តែជា «សមយុទ្ធឆ្លងកាត់» ធម្មតាប៉ុណ្ណោះ (Video inside)

12-08-2026 19:19

(ហ្សាកាតា)៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានបញ្ជាក់នៅថ្ងៃពុធថា ផែនការធ្វើសមយុទ្ធយោធារួមគ្នាដែលចិនអះអាងថានឹងធ្វើឡើងនៅភាគខាងកើតកោះតៃវ៉ាន់នោះ គឺជារឿងធម្មតា និងមិនពាក់ព័ន្ធនឹងការហ្វឹកហាត់ធ្វើសង្គ្រាមនោះទេ បន្ទាប់ពីទីក្រុងតៃប៉ិបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិចិនប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធ «នាវាចរណ៍រួមគ្នា» ជាមួយនាវាចម្បាំងឥណ្ឌូណេស៊ីនៅពាក់កណ្តាលខែសីហា។ ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៊ី បានពន្យល់ថា នាវារបស់ខ្លួនគ្រាន់តែធ្វើ «សមយុទ្ធឆ្លងកាត់» (Passex) ដែលជាប្រពៃណីរបស់កងទ័ពជើងទឹកសកល ក្នុងពេលកំពុងធ្វើដំណើរត្រឡប់មកពីរុស្ស៊ីវិញប៉ុណ្ណោះ។

ជាការឆ្លើយតប ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ បានចាត់ទុកសកម្មភាពនេះថាជា «ការញុះញង់យោធា» និងបានចោទប្រកាន់ទីក្រុងប៉េកាំង ថាកំពុងប្រើលេសសមយុទ្ធ ដើម្បីបំភ័ន្តភ្នែកអន្តរជាតិឱ្យជឿថា ចិនមានអំណាចគ្រប់គ្រងលើដែនទឹកភាគខាងកើតកោះតៃវ៉ាន់។​ មន្ត្រីសន្តិសុខជាន់ខ្ពស់តៃវ៉ាន់ ក៏បានអះអាងដែរថា ចិនកំពុងព្យាយាមបំប៉ោងសកម្មភាពជួបគ្នាតាមផ្លូវធម្មតា ឱ្យទៅជាប្រតិបត្តិការយោធាដ៏ធំដុំ៕