* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ អះអាងថាយន្តហោះដែលលោកជិះជាសម្ងាត់ ប្រឈមហានិភ័យខ្ពស់ជាង Air Force One (Video inside)

12-08-2026 19:44

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃពុធថា លោកពិតជាបានប្តូរយន្តហោះជាសម្ងាត់នៅក្នុងប្រទេសតួកគីយ៉េកាលពីខែមុនមែន ប៉ុន្តែលោកអះអាងថាយន្តហោះយោធាដែលលោកជិះនោះ បែរជាប្រឈមហានិភ័យខ្ពស់ជាងយន្តហោះប្រធានាធិបតី Air Force One ទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សារព័ត៌មានអាមេរិកបានរាយការណ៍ថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ា លោក ត្រាំ ត្រូវបានកងការពារ (US Secret Service) លួចជម្លៀសចេញពីយន្តហោះ Air Force One តាមរយៈរថយន្តដឹកម្ហូបអាហារ ទៅកាន់យន្តហោះយោធាមួយផ្សេងទៀត ដោយសារមានការគំរាមកំហែងធ្វើឃាតពីអ៊ីរ៉ង់។ ការលាក់បាំងនេះ ធ្វើឱ្យក្រុមអ្នកសារព័ត៌មាន និងបុគ្គលិកសេតវិមានដែលធ្វើដំណើរលើយន្តហោះ Air Force One ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ពួកគេ។

ជាការឆ្លើយតប លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគិតថាយន្តហោះដែលខ្ញុំជិះនោះទេ ដែលប្រឈមនឹងហានិភ័យខ្ពស់ជាង ព្រោះពួកគេ (អ្នកវាយប្រហារ) ទំនងជាចង់តាមកម្ទេចយន្តហោះដែលខ្ញុំជិះ»។ លោកបានបន្ថែមថា លោកគ្រាន់តែធ្វើតាមការចាត់ចែងរបស់ទីភ្នាក់ងារសម្ងាត់ និងយោធាប៉ុណ្ណោះ ទោះបីជាមានការលេងសើចតាមបណ្តាញសង្គមជុំវិញការលាក់ខ្លួនក្នុងឡានម្ហូបក្តី។

គួររំលឹកថា ក្នុងដំណើរទស្សនកិច្ចនោះ លោក ត្រាំ បានជិះយន្តហោះប្រធានាធិបតីថ្មីដែលជាអំណោយពីប្រទេសកាតាទៅកាន់តួកគីយ៉េ ប៉ុន្តែស្រាប់តែសម្រេចចិត្តប្តូរមកជិះយន្តហោះ Air Force One ស៊េរីចាស់វិញពេលធ្វើដំណើរត្រឡប់ ដែលបង្កឱ្យមានចម្ងល់ជាច្រើនជុំវិញសុវត្ថិភាពនៃយន្តហោះថ្មីនោះ ចំពេលដែលមានការកើនឡើងភាពតានតឹងជាមួយអ៊ីរ៉ង់៕