* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីរ៉ង់បញ្ជាក់ថា គ្មានវឌ្ឍនភាពអ្វីសោះ ក្នុងការស្តារកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក (Video inside)

12-08-2026 21:37

(ឌូបៃ)៖ ប្រភពជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តមានភាពប្រទាំងប្រទើសគ្នាយ៉ាងខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមជាស្ថាពរ ដោយការប៉ុនប៉ងស្តារកិច្ចព្រមព្រៀងបណ្តោះអាសន្នឡើងវិញ គឺ «មិនទទួលបានលទ្ធផលអ្វីទាល់តែសោះ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអះអាងនេះបានធ្វើឱ្យក្តីសង្ឃឹមសន្តិភាពកាន់តែស្រអាប់ បន្ទាប់ពីការវាយប្រហារលើនាវាពាណិជ្ជកម្មកាលពីថ្ងៃអង្គារ បានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងសាជាថ្មី។ គួររំលឹកថា កិច្ចព្រមព្រៀងខែមិថុនាបានដួលរលំយ៉ាងឆាប់រហ័ស ក្រោយលោក ដូណាល់ ត្រាំ ប្រកាសលុបចោល ហើយអ៊ីរ៉ង់ក៏ប្រកាសផ្អាកការអនុវត្តតាមដូចគ្នា។

អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈទីក្រុងតេហេរ៉ង់អះអាងថា ទីក្រុងវ៉ាស៊ីនតោនជាអ្នកបំពានកិច្ចសន្យាមុន ដោយមិនព្រមដកការបិទខ្ទប់កំពង់ផែ និងមិនព្រមដោះលែងទ្រព្យសម្បត្តិដែលជាប់បង្កក។

សង្គ្រាមដែលផ្តើមឡើងដោយអាមេរិក និងអ៊ីស្រាអែលកាលពីខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់នៅអ៊ីរ៉ង់ និងលីបង់ ខណៈដែលអ៊ីរ៉ង់ក៏បានសងសឹកវាយប្រហារទីតាំងអាមេរិកនៅតាមបណ្តាប្រទេសជាច្រើន រួមមានអូម៉ង់ ហ្សកដានី គូវ៉ែត អ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតផងដែរ៕