ឥណ្ឌា និងប្រទេសអាហ្វ្រិកចំនួន ៥ ចុះកិច្ចព្រមព្រៀងត្រួសត្រាយផ្លូវ ដើម្បីចាប់ផ្តើមការចរចាពាណិជ្ជកម្មឡើងវិញ (Video inside)

12-08-2026 21:54

(ញូវដេលី)៖ ប្រទេសឥណ្ឌា និងសហភាពគយអាហ្វ្រិកខាងត្បូង (SACU) នៅថ្ងៃពុធ បានចុះហត្ថលេខាលើលក្ខខណ្ឌយោង (Terms of Reference) ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះជាថ្មីម្តងទៀត ខណៈទីក្រុងញូវដេលី កំពុងស្វែងរកការបន្ធូរបន្ថយពន្ធគយសម្រាប់ការនាំចេញទំនិញរបស់ខ្លួន ដូចជារថយន្ត ឱសថ និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហភាពគយ SACU រួមមានសមាជិកចំនួន ៥ប្រទេស គឺអាហ្វ្រិកខាងត្បូង (South Africa) បុតស្វាណា (Botswana) ណាមីប៊ី (Namibia) ឡេសូតូ (Lesotho) និងអេស៊ីវ៉ាទីនី (Eswatini)។

គួររំលឹកថា ចំណាត់ការនេះគឺជាការស្រោចស្រង់កិច្ចពិភាក្សាពាណិជ្ជកម្មរវាងឥណ្ឌា និងប្លុកប្រទេសអាហ្វ្រិកនេះឡើងវិញ បន្ទាប់ពីការចរចាបានជាប់គាំង និងអាក់ខានអស់រយៈពេលជាងមួយទសវត្សរ៍ ក្រោយពីបានដំណើរការចរចាចំនួន ៥ជុំ ចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០១០៕