* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី៖ អ៊ុយក្រែនត្រូវការ ៥ភាគរយនៃស្ដុកគ្រាប់មីស៊ីល Patriot របស់សហរដ្ឋអាមេរិក ដើម្បីឆ្លងឱ្យផុតក្នុងរដូវរងា (Video inside)

13-08-2026 10:03

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ថាប្រទេសរបស់លោកត្រូវការ ៥ភាគរយនៃគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិក Patriot ដើម្បីការពារខ្លួនអំឡុងរដូវរងាខាងមុខ និង១០ភាគរយដើម្បីបាញ់ទម្លាក់គ្រាប់មីស៊ីលបាលិស្ទីគទាំងអស់របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

រុស្ស៉ីបច្ចុប្បន្នបានបង្កើនការបាញ់មីស៊ីលបាលិស្ទីគលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ក្នុងពេលដែលអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស។ ជាក់ស្ដែង នៅក្នុងការវាយប្រហារមួយដោយមីស៊ីលបាលិស្ទីគរបស់រុស្ស៉ី អ៊ុយក្រែនមិនអាចបាញ់ស្ទាក់មីស៊ីលបាលិស្ទីគរបស់រុស្ស៉ីបានសូម្បីតែមួយគ្រាប់ ក្នុងចំណោម ២៨គ្រាប់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN លោក ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនក្នុងឆ្នាំ២០២៦នេះ មិនមានគ្រាប់មីស៊ីលគ្រប់គ្រាន់សម្រាប់ប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់នឹងការវាយប្រហារពីរុស្ស៉ីនោះទេ។ ចំណែក រុស្ស៉ីវិញបែរជាមានគ្រាប់មីស៊ីលបាលិស្ទីគច្រើនជាងមុន។

ដូច្នេះបើតាមលោក ហ្សេលេនស្គី ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមលក់ ៥ភាគរយនៃស្ដុកគ្រាប់មីស៊ីល Patriot នោះអ៊ុយក្រែននឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារខ្លួន និងអាយុជីវិតប្រជាជន អំឡុងរដូវរងាខាងមុខ។ លោកបន្ថែមថាប្រសិនបើសហរដ្ឋអាមេរិកព្រមលក់ ១០ភាគរយនៃស្ដុកគ្រាប់មីស៊ីល Patriot អ៊ុយក្រែននឹងមានសមត្ថភាពបាញ់កម្ទេចគ្រាប់មីស៊ីលបាលិស្ទីគទាំងអស់របស់រុស្ស៉ី។

គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតធ្ងន់ធ្ងរនូវគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាម ជាមួយអ៉ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅ។ មីស៊ីលបាលិស្ទីគគឺពិបាកបាញ់ទម្លាក់ ជាងមីស៊ីលគ្រូស ឬដ្រូន ក៏ព្រោះតែវាអាចហោះក្នុងល្បឿនយ៉ាងលឿន ឬអាចឈានដល់ល្បឿនលឿនជាងសំឡេង៕