* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តៃវ៉ាន់ធ្វើសមយុទ្ធប្រឆាំងនឹងការបិទខ្ទប់ អំឡុងសមយុទ្ធយោធាប្រចាំឆ្នាំ

13-08-2026 10:33

(តៃប៉ិ)៖ កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ បានដឹកនាំការធ្វើសមយុទ្ធប្រឆាំងនឹងការបិទខ្ទប់មួយ អំឡុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដោយប្រើប្រាស់កងទ័ពជើងទឹក និងឆ្មាំសមុទ្រ ក្នុងការហាត់សមពីរបៀបអមដំណើរកប៉ាល់ដឹកទំនិញមួយគ្រឿង នៅចំពោះមុខការកើនឡើងវត្តមានកងទ័ពជើងទឹក និងឆ្មាំសមុទ្រចិននៅជុំវិញដែនកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តៃវ៉ាន់ដែលត្រូវបានចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានបារម្ភជាយូរមកហើយថាទីក្រុងប៉េកាំងអាចនឹងព្យាយាមអនុវត្តការបិទខ្ទប់ដើម្បីបង្ខំឱ្យតៃវ៉ាន់សុំចុះចាញ់។ កាលពីខែមិថុនាកន្លងទៅ ចិនបានចាប់ផ្ដើមនូវអ្វីដែលខ្លួនហៅថាជាការអនុវត្តច្បាប់ល្បាតសមុទ្រនៅឯឆ្នេរភាគខាងកើតកោះតៃវ៉ាន់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថាសមយុទ្ធប្រឆាំងនឹងការបិទខ្ទប់ធ្វើឡើងដូចសកម្មភាពពិតៗ ដើម្បីពង្រឹងការសម្របសម្រួល ការឆ្លើយតបពីគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ និងពង្រឹងភាពធន់ក្នុងការការពារដែនសមុទ្រ។

សេចក្ដីថ្លែងការណ៍នេះឱ្យដឹងទៀតថា នាវាកងទ័ពជើងទឹកតៃវ៉ាន់បានសហការជាមួយនាវាឆ្មាំសមុទ្រ ដើម្បីហ្វឹកហាត់ពីរបៀបអមដំណើរការពារកប៉ាល់ដឹកទំនិញមួយគ្រឿង រួមជាមួយរបៀបដោះគ្រាប់មីនសមុទ្រ ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរ និងអមដំណើរការពារកប៉ាល់ដឹកទំនិញនោះរហូតទៅដល់កំពង់ផែ។

គួរបញ្ជាក់ថា សមយុទ្ធប្រចាំឆ្នាំរបស់តៃវ៉ាន់មានឈ្មោះថា Han Kuang បានចាប់ផ្ដើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៤ ខែសីហា ដោយមានការរៀបចំសេណារីយ៉ូ ប្រយុទ្ធជាច្រើន ទៅតាមដំណាក់កាលសម្រាប់កងទ័ព និងកងទ័ពបម្រុង ដើម្បីហ្វឹកហាត់ពីការឆ្លើយតបទៅនឹងការវាយប្រហារណាមួយលើកោះតៃវ៉ាន់៕