* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្តឹងក្តៅគគុក! អង្គភាពព័ត៌មានធំៗប្តឹងលោក Trump ជុំវិញការលក់សិទ្ធិមើលព័ត៌មានរដ្ឋមុនគេ ក្នុងតម្លៃរហូតដល់ ១០ម៉ឺនដុល្លារក្នុងខែ

13-08-2026 11:39

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមន្ត្រីជាន់ខ្ពស់សេតវិមានមួយចំនួន ត្រូវបានអង្គភាពសារព័ត៌មាន The Intercept និងអង្គការ Freedom of the Press Foundation ដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធអាមេរិក។ បណ្តឹងនេះធ្វើឡើងដើម្បីទាមទារឲ្យបិទសេវាកម្មទិន្នន័យថ្មី «Truth API» របស់ក្រុមហ៊ុន Trump Media ដែលចោទប្រកាន់ថា បានយកព័ត៌មានផ្លូវការរបស់រដ្ឋទៅលក់ឲ្យក្រុមហ៊ុនឯកជនស្វែងរកប្រាក់ចំណេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

សេវាកម្ម «Truth API» ដែលទើបដាក់ឲ្យដំណើរការកាលពីដើមខែសីហា តម្រូវឲ្យអ្នកជាវបង់ប្រាក់រហូតដល់ ១០០,០០០ ដុល្លារក្នុងមួយខែ ដើម្បីទទួលបានការជូនដំណឹង និងការបង្ហោះពីគណនីជាន់ខ្ពស់ចំនួន ១០ រួមមានគណនីរបស់លោក Trump, អនុប្រធានាធិបតី JD Vance, រដ្ឋមន្ត្រីសុខាភិបាល Robert F. Kennedy Jr., និងនាយក FBI លោក Kash Patel មុនសាធារណជនទូទៅ។ ការបង្ហោះទាំងនោះ ភាគច្រើនជាព័ត៌មានគោលនយោបាយ ពន្ធគយ និងសង្គ្រាម ដែលមានឥទ្ធិពលប្រែប្រួលតម្លៃភាគហ៊ុន និងប្រេងភ្លាមៗនៅលើទីផ្សារហិរញ្ញវត្ថុ Wall Street។

នៅក្នុងពាក្យបណ្តឹង ដើមចោទបានរិះគន់សេវាកម្មនេះថា «ពុករលួយយ៉ាងធ្ងន់ធ្ងរ» ដោយសារលោក Trump ទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមរយៈភាគហ៊ុន ៤១.៣% (តម្លៃប្រមាណ ៩៥០ លានដុល្លារ) ដែលលោកកាន់កាប់។ ពួកគេបានសង្កត់ធ្ងន់ថា យោងតាមវិសោធនកម្មទីមួយ និងទីប្រាំនៃរដ្ឋធម្មនុញ្ញអាមេរិក ប្រជាពលរដ្ឋ និងអ្នកកាសែតគ្រប់រូបត្រូវតែមានសិទ្ធិស្មើគ្នាក្នុងការទទួលបានព័ត៌មានប្រកាសផ្លូវការរបស់ប្រធានាធិបតី ហើយរដ្ឋាភិបាលមិនត្រូវលក់សិទ្ធិពិសេសនេះឲ្យទៅក្រុមវិនិយោគិនឡើយ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុន Trump Media បានចេញមុខការពារសេវាកម្មនេះ ដោយលើកឡើងថា ការផ្តល់ទិន្នន័យល្បឿនលឿន (API) គឺជាទម្លាប់ទូទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ហើយព័ត៌មានរបស់លោក Trump ត្រូវ បានចែកចាយបន្តដោយបណ្តាញព័ត៌មានជាច្រើនរួចជាស្រេចទៅហើយ។ អ្នកនាំពាក្យរូបនោះបានចោទប្រកាន់ថា «ឥឡូវនេះ ពួកសកម្មជនឆ្វេងនិយមកំពុងព្យាយាមប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាអាវុធដោយខុសច្បាប់ ដើម្បីបំបិទមាត់រូបលោក» និងធ្វើឲ្យប៉ះពាល់ដល់ភាគទុនិក។

ទោះជាយ៉ាងណា ជុំវិញបណ្តឹងនេះ នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Trump Media លោក Kevin McGurn បានទម្លាយថា មានក្រុមហ៊ុនវិនិយោគធំៗជាង ១០ រួចមកហើយ បានចុះកិច្ចសន្យាទិញសេវាកម្មនេះ ដើម្បីទទួលបានព័ត៌មាន «លឿនជាងមុនបន្តិច» សម្រាប់យកទៅជួញដូរលើទីផ្សារហិរញ្ញវត្ថុ៕