* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឥណ្ឌា ថាសន្តិភាពតាមព្រំដែន មានឥទ្ធិពលលើទំនាក់ទំនងជាមួយចិន ចំពោះមុខសេចក្តីរាយការណ៍អំពីតានតឹងផ្នែកយោធា (Video inside)

13-08-2026 11:46

(ញូវដែលី)៖ ស្របពេលដែលមានសេចក្តីរាយការណ៍ អំពីភាពតានតឹងផ្នែកយោធានៅតំបន់ជួរភ្នំ Himalaya ក្រសួងការបរទេសឥណ្ឌា បានលើកឡើងថា សន្តិភាពតាមបណ្តោយព្រំដែនមានជម្លោះជាមួយចិន មានឥទ្ធិពលលើទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។

នេះគឺជាការលើកឡើងជាលើកទី ២ររបស់ទីក្រុង New Delhi ក្នុងរយៈពេលមិនដល់ ១សប្តាហ៍ ខណៈប្រទេសទាំងពីរនេះកំពុងព្យាយាមស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីការប៉ះទង្គិចគ្នាបណ្តាលឱ្យមានមនុស្សស្លាប់ឆ្នាំ ២០២០។ វាក៏បានកើតឡើងមុនកិច្ចប្រជុំនៃក្រុមប្រទេស BRICS ដែលគ្រោងធ្វើឡើងក្នុងទីក្រុង New Delhi ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ហើយដែលគេរំពឹងថាប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងចូលរួម។

លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «សម្រាប់បញ្ហាពាក់ព័ន្ធតំបន់ព្រំដែនរវាងឥណ្ឌា និងចិន យើងតែងតែសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សា ជាមួយភាគីចិនថា យើងចាត់ទុកបញ្ហាទាំងនោះជារឿងធំបំផុត»។ «យើងក៏បានបញ្ជាក់ដែរថា សភាពការណ៍នៅព្រំដែន ជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី»។ នេះជាការបន្ថែមរបស់លោក Randhir Jaiswal នៅពេលឆ្លើយតបនឹងសំណួរអំពីភាពតានតឹងផ្នែកយោធាថ្មីៗ រវាងភាគីទាំងពីរ។

គេហទំព័រព័ត៌មាន ThePrint បានរាយការណ៍ក្រោយសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសឥណ្ឌា ថាកងល្បាតនៃកងទ័ពឥណ្ឌា និងចិន បានតទល់គ្នានៅក្បែរភូមិដាច់ស្រយាលមួយតាមព្រំដែន ក្នុងស្រុក Upper Subansiri រដ្ឋ Arunachal Pradesh កាលពីចុងខែកក្កដា។ ដោយឡែក បើតាមការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះរបស់ Reuters ក្រសួងការបរទេសចិន ថាបច្ចុប្បន្នស្ថានភាពនៅតាមបណ្តោយព្រំដែនជាមួយឥណ្ឌា គឺមានស្ថិរភាពធម្មតា៕