* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យន្តហោះដឹកអ្នកដំណើរ C919 របស់ចិន ធ្វើប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូង (Video inside)

13-08-2026 13:28

(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតដោយប្រទេសចិន បានបញ្ចប់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងរបស់ខ្លួន កាលពីថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ខណៈវាជានិមិត្តរូបនៃការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកគោលដៅរបស់ទីក្រុងប៉េកាំង ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus ដែលបានត្រួតត្រាវិស័យអាកាសចរណ៍ អស់ជាច្រើនទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យន្តហោះតួខ្លួនប្រភេទ narrow-body នេះ ត្រូវបានគេចាត់ទុកថាជា គូប្រជែងដ៏មានសក្ដានុពលរបស់យន្តហោះ Boeing 737 ឬ Airbus A320 ទោះបីជាយន្តហោះនេះ មិនទាន់ទទួលបាន ការអនុម័តពីនិយតករអាមេរិក ឬអឺរ៉ុបក៏ដោយ។ ទីក្រុងប៉េកាំងសង្ឃឹមថា យន្តហោះដែលផលិតក្នុងស្រុករបស់ខ្លួន នឹងកាត់បន្ថយការពឹងផ្អែករបស់ចិនលើបច្ចេកវិទ្យាបរទេស និងជួយកសាងការឈរជើងរឹងមាំមួយ នៅក្នុងទីផ្សារសកល។

យន្តហោះ C919 ដែលផលិតដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) ដែលជាក្រុមហ៊ុនរដ្ឋ និងធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Air China បានហោះចេញពីទីក្រុងប៉េកាំង កាលពីម៉ោង ៣៖១៧នាទីរសៀលថ្ងៃពុធ ហើយបានចុះចតនៅទីក្រុងអ៊ូឡង់បាទ័រ រដ្ឋធានីនៃប្រទេសម៉ុងហ្គោលី នៅម៉ោង ៤៖៥៨នាទីរសៀល ថ្ងៃដដែល។

គួរបញ្ជាក់ថា យន្តហោះ C919 បានធ្វើប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០២៣ ដោយហោះហើរពីទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិន គឺសៀងហៃ ទៅកាន់រដ្ឋធានីប៉េកាំង។ ចាប់តាំងពីពេលនោះមក យន្តហោះនេះត្រូវបានប្រើប្រាស់ជាប្រចាំ សម្រាប់ជើងហោះហើរពាណិជ្ជកម្មក្នុងស្រុក ក៏ដូចជាជើងហោះហើររវាងចិនដីគោក និងទីក្រុងហុងកុងផងដែរ។ យន្តហោះ C919 ត្រូវបានផលិតនៅក្នុងប្រទេសចិន ប៉ុន្តែទទួលបានគ្រឿងបង្គុំផ្សេងៗ មកពីបណ្តាប្រទេសដទៃទៀត រួមមានទាំងសហរដ្ឋអាមេរិក៕