* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ុយក្រែន រឹតបន្តឹងការបង្ហាញទិន្នន័យស្តីពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ស្របពេលទីក្រុងមូស្គូកំពុងបង្កើនការប្រើមីស៉ីលបាលិស្ទីគ

13-08-2026 14:13

(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន កាលពីថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ខ្លួននឹងផ្អាកការផ្សព្វផ្សាយតួលេខលម្អិត ស្តីពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់រុស្ស៊ី ខណៈដែលកងកម្លាំងអ៊ុយក្រែន កំពុងជួបការលំបាកក្នុងការបាញ់ស្ទាក់ ការវាយប្រហាររបស់រុស្ស៊ីដែលកាន់តែកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Yuriy Ignat ប្រធានផ្នែកទំនាក់ទំនងនៃកងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ថ្នាក់ដឹកនាំយោធាអ៊ុយក្រែន បានសម្រេចចិត្តដាក់ចេញនូវ ការផ្លាស់ប្តូរនិងរឹតបន្តឹងមួយចំនួន នៅក្នុងរបាយការណ៍ពេលព្រឹករបស់ខ្លួន ស្តីពីការវាយប្រហារទ្រង់ទ្រាយធំៗរបស់រុស្ស៊ី។ លោកបានបន្តថា ការរឹតបន្តឹងទាំងនេះទាក់ទងជាមួយ ចំនួននៃមីស៉ីលដែលរុស្ស៉ីបញ្ជូនមក ដែលត្រូវបានបាញ់ទម្លាក់ ទប់ស្កាត់ ឬដែលបរាជ័យមិនអាចទៅដល់គោលដៅរបស់ពួកវា»។

លោក Ignat បានបន្ថែមថា ការជូនដំណឹងព្រមានតាមពេលវេលាជាក់ស្តែង នឹងបន្តមិនផ្លាស់ប្តូរឡើយ ហើយកងទ័ពអាកាស នឹងបន្តផ្តល់តួលេខទូទៅស្តីពីការបាញ់មីស៊ីលរបស់រុស្ស៊ី។ យោងតាមប្រធានផ្នែកទំនាក់ទំនងរូបនេះ កាលពីខែកក្កដា រុស្ស៊ីបានបាញ់មីស៊ីលសរុបជាង ៤៥០គ្រាប់ប្រភេទផ្សេងៗគ្នាមកលើអ៊ុយក្រែន ដែលជិត ២០០គ្រាប់ក្នុងចំណោមនោះ ជាមីស៊ីលបាលិស្ទីគ។

គួរបញ្ជាក់ថា ដោយសារល្បឿន និងគន្លងហោះហើរដ៏ចោតរបស់ពួកវា មីស៊ីលបាលិស្ទីគគឺពិបាកស្ទាក់ចាប់ជាងមីស៊ីលគ្រូស ឬដ្រូនឆ្ងាយណាស់។ មានតែប្រព័ន្ធការពារទំនើបៗប៉ុណ្ណោះ ជាពិសេសប្រព័ន្ធ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ទើបអាចបាញ់ទម្លាក់ពួកវាបានដោយប្រសិទ្ធភាព។ ទីក្រុងកៀវ បានរាយការណ៍ពីកង្វះខាតយ៉ាងខ្លាំងនៃមីស៉ីលបាញ់ស្ទាក់របស់​ប្រព័ន្ធ Patriot ចាប់តាំងពីសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ បានបង្វែរការផ្គត់ផ្គង់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការទទួលបានមីស៊ីលការពារដែនអាកាស នៅឆ្នាំនេះ បានធ្លាក់គុណនឹង៣ បើធៀបនឹងរយៈពេលដូចគ្នា កាលពីក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានវាយប្រហារទីក្រុងកៀវ ដោយធ្វើការបាញ់ស្រោចក្នុងទ្រង់ទ្រាយធំប្រហែលម្តងក្នុងមួយសប្តាហ៍ ផ្តាច់ជិវិតជនស៊ីវិល និងបំផ្លិចបំផ្លាញអគារលំនៅដ្ឋាន។ ក្នុងការវាយប្រហារមួយនោះ អ៊ុយក្រែនបានរាយការណ៍ថា ខ្លួនមិនអាចបាញ់ស្ទាក់មីស៊ីលបាលិស្ទីគសូម្បីតែ១គ្រាប់ក្នុងចំណោម ២៨គ្រាប់ ដែលរុស្ស៉ីបញ្ជូនមក៕