* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពូទីន ធ្វើទស្សនកិច្ចជាលើកដំបូងទៅទីប្រជុំកោះ ដែលមានជម្លោះជាមួយជប៉ុន ខណៈទីក្រុងតូក្យូចេញមុខតវ៉ា (Video inside)

13-08-2026 14:52

(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសរុស្ស៉ី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ទីប្រជុំកោះ Kuril ដែលនៅស្ថិតនៅចុងបូព៌ានៃផ្ទៃប្រទេស ខណៈប្រទេសជប៉ុនក៏បានទាមទារផ្នែកមួយចំនួននៃប្រជុំកោះនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា លោក ពូទីន «បានបំពេញទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ប្រជុំកោះ Kuril ជាលើកដំបូង» ជាទីដែលលោកបានត្រួតពិនិត្យនាវាយោធាចម្បង របស់កងនាវារុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក។ កាលពីឆ្នាំ២០១០ ដែលកាលនោះ គឺលោក Dmitry Medvedev គឺជាប្រធានាធិបតី បានក្លាយជាមេដឹកនាំរុស្ស៊ីដំបូងគេ ដែលបានទៅទស្សនកិច្ច ទឹកដីដ៏ចម្រូងចម្រាសនេះ។ លោក Medvedev ក៏បានទៅទីនោះម្តងទៀតផងដែរ ក្នុងឆ្នាំ២០១៩ ក្នុងនាមជានាយករដ្ឋមន្ត្រី។

ក្រោយដំណឹងទស្សនកិច្ចរបស់លោក ពូទីន រដ្ឋាភិបាលជប៉ុន ក៏បានចេញមុខសម្តែងការជំទាស់ភ្លាមៗ។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានលើកឡើងថា ទឹកដីភូមិភាគខាងជើង ដែលចង់សំដៅលើកោះចំនួន៤ នៅក្នុងប្រជុំកោះ Kuril គឺជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ប្រទេសជប៉ុន ទាំងតាមគោលការណ៍ប្រវត្តិសាស្រ្ត និងតាមច្បាប់អន្តរជាតិ ដូច្នេះហើយ​រដ្ឋាភិបាលជប៉ុនជំទាស់ជាខ្លាំងចំពោះដំណើរទស្សនកិច្ច។

ទំនាក់ទំនងរុស្ស៊ី-ជប៉ុន បានជាប់ជំពាក់ដោយភាពតានតឹងជាយូរមកហើយ ជុំវិញទីប្រជុំកោះមានជម្លោះនេះ ដែលត្រូវបានអតីតសហភាពសូវៀត កាន់កាប់កាលពីឆ្នាំ១៩៤៥។ សហភាពសូវៀត បានដណ្តើមយកប្រជុំកោះភ្នំភ្លើង ដែលមានទីតាំងយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះ Hokkaido នេះ នៅប៉ុន្មានថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី២ ហើយបានរក្សាវត្តមានយោធានៅទីនោះ ចាប់តាំងពីពេលនោះមក។

កោះទាំងបួនដែលបញ្ហាវិវាទ គឺជាផ្នែកមួយនៃប្រជុំកោះភ្នំភ្លើង Kuril ដែលលាតសន្ធឹងដូចរាងធ្នូយ៉ាងធំទូលាយមួយ ចាប់ពីឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី ចុះទៅកាន់កោះធំ Hokkaido នៅភាគខាងជើងនៃប្រទេសជប៉ុន។ ឈ្មោះកោះទាំងនេះ គឺស្រដៀងគ្នានៅក្នុងប្រទេសទាំងពីរ។ ពួកវាត្រូវបានហៅថា Kunashir, Habomai, Shikotan និង Iturup ជាភាសារុស្ស៊ី ខណៈជាភាសាជប៉ុនគេស្គាល់ថា Kunashiri, Habomai ,Shikotan និង Etorofu។

គួរបញ្ជាក់ថា នៅកោះទាំងនេះ មានប្រជាជនប្រមាណ ២០ ០០០នាក់ ដែលជាពលរដ្ឋរុស្ស៊ីកំពុងរស់នៅ ក្រោមលក្ខខណ្ឌអាកាសធាតុលំបាក។ ប៉ុន្តែពួកវាមានផ្ទុកធនធានរ៉ែផ្សេងៗ ដូចជាមាស និងប្រាក់ ហើយជាតំបន់នេសាទដ៏សម្បូរបែប។ បន្ទាប់ពីកោះទាំងនេះ ត្រូវបានកាន់កាប់ក្នុងឆ្នាំ១៩៤៥ ទីក្រុងម៉ូស្គូបានបណ្តេញប្រជាជនជប៉ុនប្រមាណ ១៧ ០០០នាក់ចេញ៕