* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់ និងអាមេរិក អះអាងរៀងៗខ្លួនពីការកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz

13-08-2026 15:25

(តេហេរ៉ង់)៖ នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ មេបញ្ជាការកងកម្លាំងយោធាប៉ារ៉ា Basij របស់ប្រទេសអ៉ីរ៉ង់ លោក Hossein Taeb បានះអះអាងថា ច្រកសមុទ្រ Hormuz នាពេលនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងនិងចាត់ចែងរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Taeb បានចោទថា សហរដ្ឋអាមេរិកបានព្យាយាមរំខាន នូវអ្វីដែលលោកបានហៅថា ប្រជាប្រិយភាពរបស់អ៉ីរ៉ង់នៅក្នុងតំបន់ តាមរយៈការបង្កសង្គ្រាមមួយទៀតនៅច្រកសមុទ្រ Hormuz ប៉ុន្តែត្រូវបានបរាជ័យម្ដងទៀត ទោះបីជាបានអះអាងថា អ៉ីរ៉ង់លែងមានទាំងកងទ័ពអាកាស និងកងទ័ពជើងទឹកក៏ដោយ។ លោក Taeb បានបន្តថា «ថ្ងៃនេះអ្នកឃើញហើយថា ច្រកសមុទ្រ Hormuz ស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងរបស់សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់» ហើយលោកបន្ថែមថា អ៉ីរ៉ង់កំពុងបន្តការគ្រប់គ្រងនៅទីនោះ ដោយសុវត្ថិភាពពេញលេញ និងគ្មានការរំខានអ្វីទាំងអស់។

គួរបញ្ជាក់ថា ការអះអាងដូចខាងលើ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា សហរដ្ឋអាមេរិក កំពុងរក្សាការគ្រប់គ្រងទាំងស្រុង នៅឯតំបន់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។ លោក ត្រាំ បានអះអាងកាលពីថ្ងៃពុធថា អាមេរិកកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz។ លោកប្រធានាធិបតី បានសរសេរនៅលើបណ្ដាញសង្គមរបស់លោក យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក មានការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រ​ Hormuz។ ខ្ញុំគិតថាយើងនឹងបន្តរក្សាការគ្រប់គ្រងនេះ។ ការបិទខ្ទប់ដែនសមុទ្ររបស់កងទ័ពជើងទឹកយើង ត្រូវបានគេហៅថា ជញ្ជាំងដែកថែបដ៏រឹងមាំ ហើយគ្មានអ្វីដែលអ៉ីរ៉ង់អាចធ្វើបានឡើយ»៕