* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីពន្ធដារ ២រូបរបស់ឥណ្ឌូណេស៉ី ស្ថិតក្រោមការស៉ើបអង្កេត សង្ស័យពាក់ព័ន្ធនឹងបទស៉ីសំណូក

13-08-2026 15:57

(ហ្សាការតា)៖ ការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូណេស៉ី (AGO) បានចោទប្រកាន់មន្ត្រីពន្ធដារ ២រូប ពីបទទទួលសំណូកពីក្រុមហ៊ុនផលិតវត្ថុធាតុដើមសម្រាប់ធ្វើក្រដាស តាមរយៈការជួយបន្លំវិក្កយបត្រ បណ្តាលឱ្យរដ្ឋខាតបង់ថវិកាប្រមាណ ២ទ្រីលាន rupiah ឬ ១១១,៩៥លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។

លោក Saiful Bahri Siregar ប្រធានផ្នែកស៉ើបអង្កេតនៃអង្គភាពឧក្រិដ្ឋកម្មពិសេសរបស់ AGO បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ក្រុមហ៊ុន Toba Pulp Lestari បានចេញវិក្កយបត្រ ដោយសរសេរដាក់តម្លៃទាបជាងតម្លៃពិត អំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥។ ក្រុមហ៊ុនដែលប្រកបអាជីវកម្ម ក្នុងវិស័យកែច្នៃសាច់ឈើសម្រាប់ធ្វើក្រដាស និងវិស័យព្រៃឈើនេះ បាននាំចេញផលិតផលសាច់ឈើ ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធ តាំងពីឆ្នាំ២០០៨មក ដោយបន្លំលេខកូដទំនិញ។ សកម្មភាពនេះ បណ្តាលឱ្យមានការថយចុះចំណូលពន្ធលើប្រាក់ចំណូលក្រុមហ៊ុន ដែលរដ្ឋគួរតែទទួលបាន។

រដ្ឋអាជ្ញាមិនបានចាត់ថ្នាក់ក្រុមហ៊ុនខាងលើនេះ ថាគួរឱ្យសង្ស័យទេ។ ប៉ុន្តែថាជនសង្ស័យទាំង ២នាក់ ដែលគេស្គាល់ត្រឹមអក្សរកាត់ BP និង SR គឺជាអ្នកចុះពិនិត្យការបង់ពន្ធរបស់ក្រុមហ៊ុននោះ ចន្លោះឆ្នាំ២០២០ និង២០២៤។ តាមលោក Siregar ជនសង្ស័យបានប្រព្រឹត្តខុសច្បាប់ ដោយមិនបំពេញភារកិច្ច និងតួនាទីក្នុងនាមជាអ្នកចុះត្រួតពិនិត្យ ហើយជនសង្ស័យក៏បានទទួលប្រាក់មួយចំនួនពីក្រុមហ៊ុនផងដែរ។ ជនសង្ស័យរងការចោទប្រកាន់ថា បានបំពានមាត្រាប្រឆាំងអំពើពុករលួយនៃក្រមព្រហ្មទណ្ឌឥណ្ឌូណេស៉ី ដែលទោសទណ្ឌធ្ងន់បំផុត គឺជាប់ពន្ធនាគារអស់មួយជីវិត៕