* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកកាសែតផ្នែកថតរូបជនជាតិអ៉ីរ៉ង់ម្នាក់ ប្រឈមការជាប់ពន្ធនាគារ ១៥ឆ្នាំ ជុំវិញបញ្ហារូបថតការងាររបស់នាង

13-08-2026 16:50

(តេហេរ៉ង់)៖ អ្នកកាសែតផ្នែករូបថតជនជាតិអ៉ីរ៉ង់ដ៏ល្បីឈ្មោះ Yalda Moaiery ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំ ក្រោមច្បាប់មួយដែលអនុម័តឡើង បន្ទាប់ពីសង្គ្រាម ១២ថ្ងៃរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ឆ្នាំ២០២៥ និងជាច្បាប់មួយ ដែលអាជ្ញាធរអ៉ីរ៉ង់អះអាងថា មានគោលដៅប្រយុទ្ធប្រឆាំងសកម្មភាពចារកម្ម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។

Yalda Moaiery បានចំណាយពេលភាគច្រើននៃអាជីពរបស់នាង ក្នុងការថតរូប និងកត់ត្រាទុកនូវព្រឹត្តិការណ៍ នៃការតវ៉ាប្រឆាំង ក៏ដូចជីវភាពរស់នៅរបស់ស្ត្រីក្នុងប្រទេសអ៉ីរ៉ង់។ ការងារទាំងនេះ ធ្វើឱ្យនាងមានជម្លោះជាមួយ អាជ្ញាធរអ៉ីរ៉ង់ច្រើនលើកច្រើនសា។ អ្នកនាង Moaiery បាននិយាយថា នៅពេលទៅដល់តុលាការបដិវត្តន៍ ក្នុងទីក្រុងតេហេរ៉ង់ នាងមិនទទួលបានឯកសារផ្លូវការនៃសំណុំរឿងទេ។ ផ្ទុយទៅវិញ មិត្តភក្តិម្នាក់ដែលទៅជាមួយនាង បានកត់ត្រាព័ត៌មានលម្អិតពីឯកសារចោទប្រកាន់ដោយដៃ។

តាមកំណត់ត្រាសរសេរដោយដៃ ដែល Reuters បានឃើញ ការចោទប្រកាន់លើអ្នកនាង Yalda Moaiery រួមមាន ការផ្តល់បទសម្ភាសដល់ស្ថាប័នព័ត៌មាន ដែលអាជ្ញាធរចាត់ទុកថាមានអរិភាព និងការផ្តល់រូបថតដល់អង្គភាពនានា ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ Reuters មិនអាចផ្ទៀងផ្ទាត់ខ្លឹមសារ នៃឯកសារចោទប្រកាន់នោះ ដោយឯករាជ្យបានទេ។

នៅក្នុងលិខិតមួយមកកាន់ Reuters អ្នកនាង Moaiery បានលើកឡើងថា ផ្នែកស៉ើបការណ៍សម្ងាត់នៃកងកម្លាំងឆ្មាំបដិវត្តន៍ IRGC បានឆ្មក់ចូលឆែកឆេរផ្ទះរបស់នាង អំឡុងពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីខែមករា ហើយបានរឹបអូសយកទូរស័ព្ទ កុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។ បន្ទាប់ពីសហរដ្ឋអាមេរិក បំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់ឆ្នាំនេះ មន្ត្រី IRGC បានមកផ្ទះរបស់នាង ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់នាងម្តងទៀត។

តាមអ្នកនាង Moaiery រូបនាងបានផ្តល់រូបថត ដែលបង្ហាញពីការខូចខាតដោយការវាយប្រហារ នៅក្នុងប្រទេសអ៉ីរ៉ង់ ទៅកាន់បណ្តាញព័ត៌មាន CNN ហើយបានចូលរួមផ្តល់សម្ភាសន៍មួយ ពាក់ព័ន្ធសេចក្តីរាយការណ៍ព័ត៌មានរបស់នាង នៅក្នុងខែមីនា ឆ្នាំ២០២៦។ នាងមានពេល ១០ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ក្រោមច្បាប់ស្តីពីចារកម្មឆ្នាំ២០២៥ ដែលជារយៈពេលខុសគ្នាពាក់កណ្តាល នៅក្រោមច្បាប់ចាស់។ អាជ្ញាធរអ៉ីរ៉ង់ នៅមិនទាន់ធ្វើអត្ថាធិប្បាយទេ ជុំវិញព័ត៌មាននេះ៕