* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ប្រកាសធ្វើសមយុទ្ធរួមគ្នា និងចាប់ដៃគ្នាផលិតអាវុធ  ក្រោមសម្ព័ន្ធភាពយោធាថ្មី (Video inside)

13-08-2026 20:05

(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគីយ៉េ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសតួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន នឹងបង្កើតយន្តការសម្របសម្រួលកម្រិតខ្ពស់ ធ្វើសមយុទ្ធរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធា ក្រោមកិច្ចព្រមព្រៀងការពារជាតិត្រីភាគីដែលទើបចុះហត្ថលេខាថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសមូស្លីមនិកាយស៊ុននីទាំងបី ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តអាមេរិក បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះអស្ថិរភាពក្នុងតំបន់ ជាពិសេសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើប្រទេសនៅតំបន់ឈូងសមុទ្រ។ កាលពីថ្ងៃទី០៧ ខែសីហា ពួកគេបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងការពារជាតិរួមម៉ិកកា» (Mecca Joint Defence Agreement) ដោយចែងយ៉ាងច្បាស់ថា ការវាយប្រហារលើសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់ ស្រដៀងនឹងមាត្រា៥ របស់ណាតូ (NATO) ដែរ។

ក្រសួងការពារជាតិតួកគីយ៉េបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងបង្កើតយន្តការសហការជាយុទ្ធសាស្ត្រ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស និងអគ្គមេបញ្ជាការកងទ័ព។ បន្ថែមពីនេះ នឹងមានការរៀបចំសមយុទ្ធយោធាចម្រុះ រួមមានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងប្រព័ន្ធដ្រូន ព្រមទាំងផ្តោតលើការផលិតអាវុធរួមគ្នា ការចែករំលែកបច្ចេកវិទ្យា និងការអភិវឌ្ឍប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត (AI)។

គួររំលឹកថា តួកគីយ៉េដែលមានកម្លាំងយោធាធំទីពីរក្នុងណាតូ បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយប្រទេសមានអាវុធនុយក្លេអ៊ែរ (ប៉ាគីស្ថាន) និងប្រទេសមហាអំណាចប្រេង (អារ៉ាប៊ីសាអូឌីត) នេះ គឺបើកចំហសម្រាប់ប្រទេសផ្សេងទៀត ដូចជាអេហ្ស៊ីបជាដើម។ ទន្ទឹមនឹងនេះ តួកគីយ៉េក៏កំពុងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំនានា ដើម្បីបង្កើតសម្ព័ន្ធភាពអន្តរជាតិការពារនាវាចរណ៍នៅសមុទ្រក្រហមផងដែរ៕