* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីយោធារុស្ស៊ីដែលអ៊ុយក្រែនចាត់ទុកជា «ជនក្បត់ជាតិ» ត្រូវបានគេលួចធ្វើឃាតនៅតំបន់គ្រីមៀ (Video inside)

13-08-2026 21:35

(ម៉ូស្គូ)៖ អភិបាលតំបន់គ្រីមៀ (Crimea) ដែលរុស្ស៊ីបានកាត់យក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីយោធារុស្ស៊ីម្នាក់ត្រូវបានសម្លាប់ក្នុងការបំផ្ទុះគ្រាប់បែក ហើយស្ត្រីជនជាតិរុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថាបានធ្វើការឱ្យភ្នាក់ងារសម្ងាត់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ទោះបីជាអាជ្ញាធរមិនបញ្ចេញឈ្មោះជនរងគ្រោះក្តី ប៉ុន្តែបណ្តាញសង្គម Telegram របស់រុស្ស៊ីបានអះអាងថា ជនរងគ្រោះគឺលោក រ៉ូបឺត សាហ្គេយេវ (Robert Shageyev)។ លោកគឺជាអតីតមេបញ្ជាការនាវាមុជទឹកអ៊ុយក្រែន ដែលបានចុះចូលជាមួយរុស្ស៊ីអំឡុងព្រឹត្តិការណ៍រឹបអូសតំបន់គ្រីមៀក្នុងឆ្នាំ២០១៤។ ស្របពេលនេះដែរ គេហទំព័ររបស់អ៊ុយក្រែនដែលកត់ត្រាឈ្មោះជនក្បត់ជាតិ ក៏បានបញ្ជាក់ថា លោក សាហ្គេយេវ ត្រូវបាន «កម្ចាត់ចោល» រួចហើយ។

ការធ្វើឃាតនេះកើតឡើងនៅទីក្រុង Sevastopol ខណៈខាងភាគីអ៊ុយក្រែនមិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយទេ។ គួររំលឹកថា កន្លងមករុស្ស៊ីតែងតែចោទប្រកាន់អ៊ុយក្រែនជុំវិញការធ្វើឃាតមន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួនជាបន្តបន្ទាប់។

ដោយឡែក អភិបាលតំបន់ដដែល ក៏បានបញ្ជាក់បន្ថែមផងដែរថា មានមនុស្ស ៥នាក់ផ្សេងទៀតបានស្លាប់កាលពីយប់មិញ ក្នុងអំឡុងពេលប្រតិបត្តិការដោះបន្សាបគ្រាប់បែកមួយកន្លែងទៀតនៅក្នុងទីក្រុង Sevastopol នេះ៕