* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ឌឺដងចំអកឱ្យលោក ត្រាំ ជុំវិញការលួចប្តូរយន្តហោះជាសម្ងាត់ (Video inside)

13-08-2026 22:57

(ឌូបៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចេញមុខចំអកយ៉ាងចាស់ដៃទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមានការទម្លាយព័ត៌មានលម្អិតថ្មីៗជុំវិញការផ្លាស់ប្តូរយន្តហោះជាសម្ងាត់របស់លោក អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ ដោយភាគីអ៊ីរ៉ង់អះអាងថា ទង្វើនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោក ត្រាំ កំពុងភ័យខ្លាចអំណាចរបស់សាធារណរដ្ឋឥស្លាមមួយនេះកម្រិតណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកអត្ថាធិប្បាយព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានលើកឡើងថា៖ «រឿងអាស្រូវថ្មីរបស់លោក ត្រាំ បានក្លាយជាប្រធានបទក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ វាជារឿងអាស្រូវដែលផ្តើមចេញពីការភ័យខ្លាចចំពោះអំណាចយោធារបស់អ៊ីរ៉ង់ ដែលបង្ខំឱ្យលោក ត្រាំ ត្រូវលួចប្តូរយន្តហោះជាសម្ងាត់ពេលត្រឡប់ពីតួកគីយ៉េកាលពីខែមុន»។ ពិធីកររូបនេះបានបន្ថែមថា ព្រឹត្តិការណ៍នេះបានក្លាយជារឿង «គួរឱ្យអាម៉ាស់» បំផុតសម្រាប់លោក ត្រាំ ខណៈដែលរូបភាពលេងសើច (Meme) មួយដែលបង្ហាញពីរូបលោក ត្រាំ កំពុងលាក់ខ្លួននៅក្នុងឡានដឹកម្ហូបអាហារ ក៏ត្រូវបានយកមកចែកចាយយ៉ាងព្រោងព្រាតផងដែរ។

គួរបញ្ជាក់ថា យោងតាមប្រភពដែលដឹងពីបញ្ហានេះ ទីភ្នាក់ងារសម្ងាត់អាមេរិក (Secret Service) បានសម្រេចចិត្តលួចជម្លៀសលោក ត្រាំ ទៅកាន់យន្តហោះរដ្ឋាភិបាលធុនតូចមួយផ្សេងទៀត បន្ទាប់ពីទទួលបានព័ត៌មានគំរាមកំហែងថា យន្តហោះប្រធានាធិបតី Air Force One អាចនឹងត្រូវរងការវាយប្រហារដោយមីស៊ីលបាញ់ចេញពីស្មា។ ការគំរាមកំហែងនេះ បានកើតឡើងនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលណាតូ (NATO) នៅទីក្រុងអង់ការ៉ា (Ankara) ចំពេលដែលភាពតានតឹងនៃសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងកើនឡើងខ្លាំង។

ទីភ្នាក់ងារសម្ងាត់បានចាត់ទុកការគំរាមកំហែងនេះថាជារឿងពិតប្រាកដ និងអាចកើតឡើងភ្លាមៗ ទើបឈានដល់ការរៀបចំប្រតិបត្តិការពិសេស ដើម្បីលាក់បាំងការធ្វើដំណើររបស់លោក ត្រាំ។ ស្របពេលជាមួយគ្នានេះ សារព័ត៌មាន New York Times ក៏បានរាយការណ៍ផងដែរថា មន្ត្រីអាមេរិកមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង នៅពេលដឹងថាភាគីអ៊ីរ៉ង់បានដឹងច្បាស់ពីទីតាំងស្នាក់នៅរបស់លោក ត្រាំ ក្នុងទីក្រុងអង់ការ៉ា រួមទាំងដឹងច្បាស់ថាលោកស្នាក់នៅជាន់ទីប៉ុន្មាននៃសណ្ឋាគារទៀតផង៕