* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជប៉ុន៖ មនុស្សរាប់ពាន់នាក់ជាប់គាំងនៅឯអាកាសយានដ្ឋាន Narita បន្ទាប់ពីព្យុះភ្លៀងផ្ដាច់ជីវិតមនុស្ស ៤នាក់ (Video inside)

14-08-2026 09:02

(តូក្យូ)៖ ភ្លៀងធ្លាក់ដ៏ខ្លាំងបំបែកកំណត់ត្រាថ្មីមួយ បានធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំងនៅឯអាកាសយានដ្ឋាន Narita ក្នុងទីក្រុងតូក្យូ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ខណៈទឹកជំនន់ជន់លិចបានបង្កការរំខានដល់ការដឹកជញ្ជូន ផ្ទះជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យកម្ពស់ទឹកឡើងដល់ ៣៦០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងនៅតាមផ្នែកខ្លះនៃខេត្ត Chiba ដែលស្ថិតនៅជាប់ទីក្រុងតូក្យូ ដោយបង្កឱ្យជន់លិចផ្លូវផ្លូវដែក និងធ្វើឱ្យប្រជាជនជិត ២៥ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ព្រមពេលជាមួយគ្នា ក្រុមមន្ត្រីជប៉ុនក៏បានឱ្យដឹងដែរថាមនុស្ស៤នាក់ត្រូវបានបញ្ជាក់ជាផ្លូវការថាបានស្លាប់ ក្នុងនោះរួមមានមនុស្សម្នាក់ដែលជាប់ក្នុងរថយន្ដមួយ គ្រឿងដែលត្រូវទឹកជន់លិច។

ការបង្កការរំខានដល់សេវាដឹកជញ្ជូនបានធ្វើឱ្យមនុស្ស ៧០០០នាក់ ត្រូវជាប់គាំងនៅឯអាកាសយានដ្ឋាន ​Narita។ ប៉ុន្តែជើងហោះហើរ ទាំងអស់គ្រោងនឹងត្រូវបើកដំណើរការជាប្រក្រតីឡើងវិញ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ជើងហោះហើរមួយចំនួនត្រូវបានពន្យារពេល តែមិនមានការលុបចោលជើងហោះហើរនោះទេ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Japan Airlines។ ចំណែក សេវាផ្លូវដែកជាច្រើននៅតែបន្តធ្វើដំណើរការនៅព្រឹកថ្ងៃសុក្រនេះ បើទោះជាផ្លូវរថភ្លើងមួយចំនួនភ្ជាប់ពីទីក្រុង Narita ទៅកាន់ទីក្រុងតូក្យូ បានចាប់ផ្ដើមដំណើរឡើងវិញក៏ដោយ៕