* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អឺរ៉ុប រងគ្រោះពីរលកកម្តៅខ្លាំងជាលើកទី៥ អំឡុងពេលនៃរដូវក្តៅ (Video inside)

14-08-2026 11:12

(ប៉ារីស)៖ មនុស្សរាប់លាននាក់នៅទូទាំងតំបន់អឺរ៉ុប ជាពិសេសក្នុងប្រទេសបារាំង អ៉ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស បានទទួលរងនូវឥទ្ធិពលនៃរលកកម្តៅជាថ្មីទៀត នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមការព្យាករ មនុស្សជាង ១៣៥លាននាក់ត្រូវប្រឈមសីតុណ្ហភាពលើស ៣៥អង្សាសេ ដោយចក្រភពអង់គ្លេស បានកត់ត្រាថ្ងៃក្តៅបំផុតទី ៥របស់ខ្លួន ហើយផ្នែកខ្លះនៃប្រទេសបារាំង មានសីតុណ្ហភាពលើស ៤២អង្សាសេ។ នៅឯអ៉ីតាលីវិញ សីតុណ្ហភាពកម្រិតស្រដៀងគ្នានឹងបារាំង ត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់ដល់មនុស្ស ២៩លាននាក់។

អឺរ៉ុប ជាទ្វីបដែលមានការឡើងកម្តៅលឿនបំផុត ហើយនៅកន្លែងខ្លះគ្មានឧបករណ៍គ្រប់គ្រាន់ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅនោះទេ។ អាកាសធាតុក្តៅ និងកាន់តែញឹកញាប់ជាងមុន ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ដាក់បន្ទុកលើកត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។

តាមការវិភាគរបស់ AFP ដែលផ្អែកលើទីភ្នាក់ងារឧតុនិយមអាល្លឺម៉ង់ (DWD) និងការព្យាករចំនួនប្រជាជនឆ្នាំ២០២៥ ពីមជ្ឈមណ្ឌលស្រាវជ្រាវរួម សីតុណ្ហភាពនឹងមានកម្រិតលើស ៣០អង្សាសេ សម្រាប់ប្រជាជនអឺរ៉ុបជិត ៦០ភាគរយ ដោយមិនរាប់បញ្ចូលប្រទេសតួកគីយ៉េ ឬប្រហែល ៣៤០លាននាក់។ ការរកឃើញនេះគឺស្របនឹងការរកឃើញរបស់អង្គការមិនមែនរដ្ឋាភិបាលអូទ្រីស Klimadashboard។

គួរបញ្ជាក់ថា រលកកម្តៅ និងគ្រោះរាំងស្ងួតម្តងហើយម្តងទៀត បង្កើតបានប្រវត្តិសាស្រ្តនៃភ្លើងឆេះព្រៃ និងបានរួមចំណែកដល់ការស្លាប់របស់មនុស្សរាប់ពាន់នាក់៕