* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិក លើកឡើងពីលទ្ធភាពបើកការវាយប្រហាររួមគ្នា ប្រឆាំងក្រុមប្រដាប់អាវុធនៅកូឡុំប៊ី (Video inside)

14-08-2026 11:48

(Panama City)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះ អំពីលទ្ធភាពនៃការវាយប្រហាររួមគ្នាលើក្រុមប្រដាប់អាវុធនៅកូឡុំប៊ី ខណៈដែលលោកបានស្វាគមន៍កូឡុំប៊ី ឱ្យចូលរួមក្នុងក្រុមចម្រុះប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដឹកនាំដោយយោធា បន្ទាប់ពីប្រធានាធិបតីថ្មីឡើងកាន់តំណែងកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។

កូឡុំប៊ីមានសិទ្ធិអំណាច «ក្នុងការចូលរួមប្រតិបត្តិការយោធារួម ដើម្បីកម្ចាត់ក្រុមភេរវករ និងបណ្តាញភេរវកម្ម»។ នេះជាការបញ្ជាក់របស់លោក Hegseth ទៅកាន់ពិធីជួបជុំក្រុមចម្រុះប្រឆាំងការជួញដូរគ្រឿងញៀនអាមេរិកដឹកនាំដោយសហរដ្ឋអាមេរិក ដែលរៀបចំឡើងនៅក្នុងប្រទេសប៉ាណាម៉ា។

នៅពេលត្រូវបានសួរថា តើលោកបានពិភាក្សាជាមួយសមភាគីកូឡុំប៊ី អំពីលទ្ធភាពវាយប្រហាររួមគ្នាប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដូចជាកងទ័ពរំដោះជាតិ ELN ដែលអាមេរិកចាត់ថ្នាក់ជាក្រុមភេរវករ និងសំណល់នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ឬទេ? លោក Hegseth បានឆ្លើយថា «បាទ» ដោយបន្ថែមថា «អង្គការ​ភេរវកម្ម​ដែល​​កំណត់ទុក ជាមួយ​រដ្ឋាភិបាល​ដែល​សហការ នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់​របស់​រដ្ឋាភិបាលអាមេរិក​» រួមទាំងកូឡុំប៊ីផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីកូឡុំប៊ី លោក Abelardo De La Espriella ដែលទើបស្បថចូលកាន់តំណែង បានសន្យាលុបបំបាត់បញ្ហាដំណាំខុសច្បាប់ទាំងស្រុង ហើយប្តេជ្ញាចូលរួមកម្មវិធីការពារសន្តិសុខ ដែលបង្កើតឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការប្តេជ្ញាចិត្តនេះត្រូវបានទទួលយកដោយរដ្ឋបាលលោក ត្រាំ តាមរយៈការប្រកាសពីផែនការផ្តល់ជំនួយសន្តិសុខ ១ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ដល់រដ្ឋាភិបាលកូឡុំប៊ីថ្មី៕