* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិកនឹងយកពន្ធខ្ពស់លើការនាំចូលដ្រូននិងគ្រឿងបង្គុំ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពពីបរទេស (Video inside)

14-08-2026 13:42

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ បាននិយាយថា លោកនឹងដាក់ពន្ធលើការនាំចូលដ្រូន និងគ្រឿងបង្គុំរបស់ពួកវា ក្នុងនោះរួមមានទាំងមកពីសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនផងដែរ ខណៈដែលរដ្ឋបាលរបស់លោកបានលើកឡើងថា សហរដ្ឋអាមេរិកពឹងផ្អែកខ្លាំងពេក លើប្រភពដ្រូនពីបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេតវិមានបានបញ្ជាក់ថា សេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោក ត្រាំ នឹងដាក់ពន្ធគិតតាមតម្លៃ (Ad valorem tax) ក្នុងអត្រារហូតដល់ ១០០ភាគរយ លើប្រភេទដ្រូនដែលមានទំហំ និងសមត្ថភាពជាក់លាក់មួយចំនួន ដែលត្រូវបានចាត់ទុកថា អាចប៉ះពាល់ចំពោះ​សន្តិសុខជាតិអាមេរិក ហើយពន្ធ២៥ភាគរយ នឹងត្រូវដាក់លើដ្រូនដែលមានទំហំតូចជាងនោះ។ ដោយឡែក ពន្ធ១៥ភាគរយ នឹងត្រូវដាក់លើដ្រូននិងគ្រឿងបង្គុំមកពីសហភាពអឺរ៉ុប ជប៉ុន លិចតិនស្តាញ កូរ៉េខាងត្បូង ស្វ៉ីស និងកោះតៃវ៉ាន់ ហើយពន្ធ ១០% នឹងត្រូវដាក់លើដ្រូនមកពីចក្រភពអង់គ្លេស។

លោក ត្រាំ បានឱ្យដឹងនៅក្នុងសេចក្តីប្រកាស ដែលចេញផ្សាយដោយសេតវិមានថា រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបើកការស៊ើបអង្កេតលើផលប៉ះពាល់ នៃការនាំចូលប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UAS) ឬដ្រូន។ លោកត្រាំ បានបន្តថា លោករដ្ឋមន្ត្រីបានរកឃើញថា សហរដ្ឋអាមេរិកនាំចូលដ្រូននិងគ្រឿងបង្គុំរបស់ពួកវា ក្នុងបរិមាណយ៉ាងច្រើន ហើយពឹងផ្អែកខ្លាំងជ្រុលលើប្រភពដ្រូននិងគ្រឿងបង្គុំពីបរទេស»។

គួរបញ្ជាក់ថា​ លោក ត្រាំ បានយកវិធានពន្ធគយធ្វើជាសសរស្តម្ភនៃគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់លោក ទោះបីជាមានឧបសគ្គផ្នែកច្បាប់ និងការរិះគន់ពីក្រុមអ្នកវិភាគមួយចំនួនក៏ដោយ។ សេតវិមានបានឱ្យដឹងថា ពន្ធគយដ្រូនខាងលើ នឹងចូលជាធរមានក្នុងរយៈពេល ២១ថ្ងៃ៕