* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីឥណ្ឌូណេស៉ី ប្រកាសថានឹងបិទសហគ្រាសរដ្ឋសរុបជាង៧៥០

14-08-2026 14:09

(ហ្សាការតា)៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៉ី លោក Prabowo Subianto នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានប្រកាសថា រដ្ឋាភិបាលនឹងបិទសហគ្រាសរដ្ឋសរុបជាង ៧៥០កន្លែង មុនដំណាច់ឆ្នាំនេះ ហើយក៏កំពុងពិចារណាផងដែរ លើ​លទ្ធភាពបង្កើតតុលាការពិសេសមួយ ដើម្បីស៉ើបអង្កេតគណៈប្រឹក្សាភិបាលដែលគ្មានផលិតភាព។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងការថ្លែងសារប្រចាំឆ្នាំនៅសភាឥណ្ឌូណេស៉ី លោក Prabowo បានលើកឡើងថា វាហាក់ដូចជាមានច្រើនខ្លាំងពេកហើយ នូវសហគ្រាសរដ្ឋដែលមិនមានផលិតភាព ដែលតែងតែរាយការណ៍ពីការខាតបង់ ប៉ុន្តែទន្ទឹមគ្នាអះអាងពីប្រាក់ចំណេញ ខណៈប្រាក់ចំណេញទាំងនោះ គ្រាន់តែជាការប្រឌិតឡើងប៉ុណ្ណោះ។ លោកប្រធានាធិបតី បានប្រាប់សមាជិកសភាថា ជាមួយនឹងការបង្កើតមូលនិធិទ្រព្យសម្បត្តិរដ្ឋ Danantara របស់ឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២៥ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ «យើងបានរកឃើញថា សហគ្រាសរដ្ឋមានចំនួនដល់ទៅ ១០៧៤»។

លោកបានបន្តថា «ខ្ញុំធ្លាប់គិតថាសហគ្រាសរដ្ឋមានចំនួនត្រឹម៣០០ ឬ៤០០កន្លែង ប៉ុន្តែជាក់ស្តែង គឺមាន១០៧៤កន្លែង។ ហើយសហគ្រាសរដ្ឋទាំងនេះ ពេលខ្លះធ្វើប្រតិបត្តិការតាមអំពើចិត្ត ដោយគ្មានស្មារតីទទួលខុសត្រូវចំពោះជាតិ ឬចំពោះរដ្ឋឡើយ»។ លោក Prabowo បានបន្ថែមថា រហូតមកដល់ពេលនេះ សហគ្រាសចំនួន២៩០ ត្រូវបានបិទ ហើយត្រឹមថ្ងៃទី៣១ ខែធ្នូ ខាងមុខ គួរតែនៅសល់មិនលើសពី ៣០០កន្លែងទេ។

លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានបន្ថែមថា «យើងនឹងបិទសហគ្រាសរុបជាង៧៥០កន្លែង ហើយរក្សាទុកតែសហគ្រាសណា ដែលមានផលិតភាព ដែលបង្កើតតម្លៃបន្ថែម សម្រាប់ប្រជាជន»។ លោកអះអាងថា កិច្ចប្រឹងប្រែងនេះ សន្សំសំចៃប្រាក់បានខ្ទង់៥០ទ្រីលានរូពី (ជាង ២,៨ពាន់លានដុល្លារ) រួចស្រេចហើយ ក្នុងការចំណាយលើការធ្វើប្រតិបត្តិការជាប្រចាំ ក្នុងនោះរួមទាំងប្រាក់បៀវត្សរ៍របស់នាយកក៏ដូចជាសមាជិកគណៈកម្មការ ការជួលអគារនិងរថយន្ត ព្រមទាំងការចុះបំពេញបេសកកម្ម។ បើតាមលោក Prabowo គោលដៅសម្រាប់ឆ្នាំនេះ គឺសន្សំសំចៃសរុបឱ្យបានជាង ៧០ទ្រីលានរូពី។

គួរបញ្ជាក់ថា លោក Prabowo ក៏បានលើកឡើងផងដែរពីគំនិតបង្កើតតុលាការពិសេសបណ្ដោះអាសន្នមួយ ដើម្បីបើកការស៊ើបអង្កេត លើការគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលនានា គិតចាប់តាំងពី៣០ឆ្នាំមុនមក។ ប៉ុន្តែលោកបានស្នើសុំឱ្យក្រុមសមាជិកសភា ពិចារណាអំពីការលើកលែងទោសពិសេស សម្រាប់អ្នកដែលទទួលស្គាល់កំហុស ហើយចេះកែខ្លួន៕