* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិកចេញមុខគាំទ្រជប៉ុន ជុំវិញដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីប្រជុំកោះមានជម្លោះ

14-08-2026 14:36

(តូក្យូ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងតូក្យូ បាននិយាយនៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ថា អាមេរិកទទួលស្គាល់អធិបតេយ្យភាពរបស់ជប៉ុនលើកោះនានា ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទើបតែបានបំពេញទស្សនកិច្ចទៅកាន់ ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូតអាមេរិក លោក George Glass បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយប្រើឈ្មោះជប៉ុនសម្រាប់ទីប្រជុំកោះ Kuril ដែលលោក ពូទីន បានទៅបំពេញទស្សនកិច្ចជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ថា «សហរដ្ឋអាមេរិកនៅតែឥតងាករេ ក្នុងការគាំទ្រសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន និងក្នុងការទទួលស្គាល់អធិបតេយ្យភាពរបស់ជប៉ុន លើដែនដីភាគខាងជើង»។ លោក Glass បានបន្ថែមថា «អំឡុងពេលដែលសម្ព័ន្ធភាពអាមេរិក-ជប៉ុន កំពុងប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់វិបុលភាព នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក យើងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់នេះ»។

ទំនាក់ទំនងរុស្ស៊ី-ជប៉ុន បានរងការរំខានជាយូរមកហើយដោយសារតែ បញ្ហាទីប្រជុំកោះខាងលើ ដែលត្រូវបានអតីតសហភាពសូវៀត ដណ្តើមកាន់កាប់កាលពីឆ្នាំ១៩៤៥ អំឡុងប៉ុន្មានថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី២។ ដំណើរទស្សនកិច្ចរបស់លោក ពូទីន គឺជាលើកដំបូងបំផុតធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី គិតចាប់តាំងពីលោក Dmitry Medvedev ក្នុងឆ្នាំ២០១០។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា «ដែនដីភាគខាងជើង គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសជប៉ុន ទាំងតាមគោលការណ៍ប្រវត្តិសាស្ត្រ និងក្រោមច្បាប់អន្តរជាតិ»។ ឆ្លើយតបការបំពេញទស្សនកិច្ចរបស់លោក ពូទីន ជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងតូក្យូ។ស្ថានទូតរុស្ស៊ីប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនបានលើកឡើងថា កោះទាំងនេះ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហព័ន្ធរុស្ស៊ី ហើយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅទីនោះមិនមែនជា បញ្ហាសម្រាប់ពិភាក្សាជាមួយរដ្ឋបរទេសនោះទេ។

ដោយឡែក លោកស្រី Shirin Yaseen ដែលជាអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញមុខនិយាយថា បញ្ហាខាងលើគឺជាបញ្ហាទ្វេភាគីរវាងរដ្ឋជាសមាជិក៕