* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីហ្វីលីពីន ជឿជាក់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិន ទោះមានបញ្ហាវិវាទទឹកដីនៅសមុទ្រចិនខាងត្បូង (Video inside)

14-08-2026 15:06

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញសុទិដ្ឋិនិយម ទោះបីជាមានជម្លោះតានតឹងជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូងក្តី ដោយលោកជឿ ប្រទេសទាំងពីរអាចសហការគ្នាផ្នែកសេដ្ឋកិច្ច ដែលរួមមានទាំងការរុករកថាមពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងក្នុងព្រឹត្តិការណ៍មួយ ជាមួយក្រុមអ្នកសារព័ត៌មានបរទេសនៅរដ្ឋធានីម៉ានីល លោក Marcos បានលើកឡើងថា មានករណីជាច្រើនដែលប្រទេសទាំងពីរបានសហការគ្នា រួមទាំងការផ្គត់ផ្គង់ថាមពល នាពេលដែលជម្លោះបានផ្ទុះឡើង នៅតំបនមជ្ឈិមបូព៌ាក្នុងឆ្នាំនេះ។

លោកប្រធានាធិបតីហ្វីលីពីន បានបន្តថា «ខ្ញុំមិនគិតថា មានគោលនយោបាយ ឬសេចក្តីថ្លែងការណ៍គោលនយោបាយណាមួយ ដែលបានបង្ហាញថា យើងកំពុងឃ្លាតឆ្ងាយពីប្រទេសចិននោះទេ។ ផ្ទុយទៅវិញ យើងបន្តស្វែងរកករណីជាច្រើនផ្សេងទៀត ដែលយើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយចិន។ ប្រទេសចិន នៅតែជាវិនិយោគិនដ៏ធំបំផុតមួយ ក្នុងប្រទេសហ្វីលីពីន»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងហ្វីលីពីននិងចិន បានតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានធ្វើតេស្តម្តងទៀត នាពេលថ្មីៗនេះ ដោយសារការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង។ ករណីទាំងនោះ រួមមានដូចជាការប៉ះទង្គិចគ្នានៅ ថ្មប៉ប្រះទឹក Second Thomas Shoal ដែលមានជម្លោះ កាលពីខែកក្កដា រវាងសមាជិកឆ្មាំសមុទ្ររបស់ប្រទេសទាំងពីរ ឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកនៅជិតថ្មប៉ប្រះទឹកមួយកន្លែងទៀត គឺ Scarborough Shoal ប៉ុន្មានថ្ងៃបន្ទាប់ពីនោះ ហើយនិងការដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំង លើរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន៕