ចិនបដិសេធការចោទប្រកាន់របស់នូវែលសេឡង់ ពាក់ព័ន្ធបញ្ហាចារកម្ម (Video inside)

14-08-2026 16:16

(ប៉េកាំង)៖ ប្រទេសចិន បានបដិសេធការចោទប្រកាន់ ដែលថាខ្លួនកំពុងធ្វើសកម្មភាពស៉ើបការសម្ងាត់ លើប្រទេសនូវែលសេឡង់ និងចាត់ទុកការអះអាង ដែលមានក្នុងរបាយការណ៍វាយតម្លៃលើការគំរាមកំហែងសន្តិសុខនូវែលសេឡង់ ថាកើតចេញពីផ្នត់គំនិតសម័យសង្គ្រាមត្រជាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuetrs នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។

របាយការណ៍វាយតម្លៃលើការគំរាមហែងសន្តិសុខនូវែលេសេឡង់ឆ្នាំ២០២៦ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ គូសបញ្ជាក់ថា ចិនគឺជាប្រទេសតែមួយគត់ ដែលនូវែលសេឡង់រកឃើញថាកំពុងធ្វើចារកម្ម «ក្នុងទ្រង់ទ្រាយធំ»។ ស្ថានទូតចិនប្រចាំទីក្រុង Wellington បានបដិសេធថា វាជាការចោទប្រកាន់​មិនពិត​ប្រឆាំងចិន ឬ​គ្មាន​មូលដ្ឋាន​ទាំងស្រុង និង​ជាការប្រឌិត​ឡើង។

ចិន ទទូចថាចំណងមិត្តភាពជាមួយនូវែលសេឡង់ គឺផ្អែកលើផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយបានផ្តល់នូវការដោះដូរផ្នែកពាណិជ្ជកម្ម ការងារ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ស្ថានទូត​ចិន បានជំរុញ​ឱ្យ​នូវែលសេឡង់​ ធ្វើការ​ជាមួយ​​ប៉េកាំង​ដើម្បី​ពង្រឹង​ទំនុកចិត្ត​ផ្នែក​នយោបាយ​ និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង៕