* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»៖ ២១ឆ្នាំ ពីដំណើរអភិវឌ្ឍបៃតងរបស់ចិន ឆ្ពោះទៅកាន់គំរូភាពសកល

14-08-2026 16:55

(ប៉េកាំង)៖ ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច ពិភពលោកធ្លាប់ប្រឈមនឹងសំណួរដ៏ស្មុគស្មាញមួយថា៖ តើយើងត្រូវជ្រើសរើសរវាងកំណើនសេដ្ឋកិច្ច និង ការការពារបរិស្ថាន ឬអាចសម្រេចបានទាំងពីរនៅពេលតែមួយ?

អស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសជាច្រើនបានដើរតាមគំរូអភិវឌ្ឍន៍ដែលផ្តោតលើការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីបង្កើនផលិតកម្ម និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែការ​អភិវឌ្ឍបែបនេះ​ក៏បានបង្កើត​បញ្ហាបំពុលបរិស្ថាន ការបាត់បង់ធនធានធម្មជាតិ ការប្រែប្រួល​អាកាសធាតុ និងការថយចុះនៃគុណភាពជីវិត។ ក្នុងបរិបទនេះ ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ​ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping បានក្លាយជាគតិបណ្ឌិតដ៏​​មានគុណតម្លៃមហាសាលមួយ ​ដែលព្យាយាមដោះស្រាយភាពផ្ទុយគ្នា រវាងការអភិវឌ្ឍសេដ្ឋ​កិច្ច និងការការពារ​បរិស្ថាន។

ទស្សនវិជ្ជានេះត្រូវបានលើកឡើងជាលើកដំបូង នៅថ្ងៃទី១៥ ​ខែសីហា ឆ្នាំ២០០៥ ក្នុងអំឡុងពេលលោក Xi Jinping ដែលពេលនោះជាលេខាបក្សខេត្ត Zhejiang ចុះពិនិត្យការងារនៅភូមិ Yucun ស្រុក Anji ខេត្ត Zhejiang​ ។ ចាប់តាំងពីពេល​នោះមក រយៈពេល ២១ឆ្នាំដែលទស្សនវិជ្ជានេះ បានដំណើរការនៅមូលដ្ឋាន ទៅជាគតិ បណ្ឌិតដ៏សំខាន់មួយនៃការកសាង អរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនទាំងមូល។​

ចំណុចសំខាន់បំផុតនៃទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» គឺមិនមែនគ្រាន់តែអំពាវនាវឱ្យមនុស្ស​​ការពារធម្មជាតិនោះទេ​ ​វាថែមទាំងបានផ្លាស់ប្តូររបៀបគិត​ ពីការមើលធម្មជាតិជាឧបសគ្គ ចំពោះការអភិវឌ្ឍ ទៅជាការមើលធម្មជាតិថា ជាទ្រព្យសម្បត្តិសេដ្ឋកិច្ចដ៏​មហាសាល ពោលគឺព្រៃឈើមិនមែនគ្រាន់តែជាឈើ សម្រាប់កាប់យក​លក់ទេ ​នៅពេលដែលទន្លេមិនមែនគ្រាន់តែជាប្រភពទឹកសម្រាប់ប្រើប្រាស់ទេ ហើយភ្នំមិនមែនគ្រាន់តែជា ធនធាន​រ៉ែទេ។ ធម្មជាតិ​អាចបង្កើត​តម្លៃតាមរយៈទេសចរណ៍អេកូឡូស៊ី កសិកម្មបៃតង ផលិតផលធម្មជាតិ ​សេវាប្រព័ន្ធ អេកូឡូស៊ី ការអភិរក្សជីវចម្រុះ និងឧស្សាហកម្មបច្ចេកវិទ្យាបៃតង។​ ករណីភូមិ Yucun គឺជាទឡ្ហីករណ៍បែបគរុសភា​មួយ ដែលត្រូវបានពិភពលោកលើក​ឡើងជាឧទាហរណ៍យ៉ាងញឹកញាប់។ នេះជាការបង្ហាញថា ការអភិរក្សបរិស្ថាន មិនចាំបាច់មានន័យថាបញ្ឈប់ការអភិវឌ្ឍសេដ្ឋកិច្ចទេ។ ផ្ទុយទៅវិញ វាអាចជាការផ្លាស់ប្តូររបៀបបង្កើតទ្រព្យសម្បត្តិ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងដំណើររបស់ប្រទេសចិន គឺការបម្លែទស្សនវិជ្ជាដែលពីមុន​ត្រឹមតែជាការអនុវត្ត នៅកម្រិតមូលដ្ឋានទៅជាគោលនយោបាយជាតិ ដោយបានភ្ជាប់ជាមួយការកសាង​អរិយធម៌អេកូឡូស៊ី ដែលក្លាយ​ជាផ្នែកសំខាន់នៃទិសដៅអភិវឌ្ឍន៍របស់ចិន​។ ក្នុងផែនការ​សកម្មភាពសម្រាប់ការឈានដល់ កំពូលកាបូនក្នុងអំឡុង​ផែនការ៥ឆ្នាំទី១៥ (ឆ្នាំ២០២៦-២០៣០) ដែលរដ្ឋាភិបាលចិន បានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២៦ ប្រទេសចិនកំណត់គោលដៅឱ្យការបញ្ចេញកាបូនិក​ថយចុះ ១៧%ពីកម្រិតឆ្នាំ២០២៥ និងឱ្យចំណែកថាមពលមិនមែនហ្វូស៊ីល ឡើងដល់ ២៥% នៃការប្រើប្រាស់ថាមពល នៅឆ្នាំ២០៣០។ ​នេះបង្ហាញថា ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» កំពុងត្រូវបាន​​​បម្លែងទៅជាគោលដៅ ដែលវិទ្យាសាស្រ្តអាចវាស់វែងបានយ៉ាងសុក្រឹត។

ចំណុចមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ គឺការពង្រីក​ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ​នេះពីបញ្ហាបរិស្ថាន ក្នុងប្រទេសចិន ទៅកាន់កិច្ចសហប្រតិបត្តិការអន្តរជាតិ។​ ប្រទេសចិនបានដាក់​ការឈានដល់​កំពូលនៃការបញ្ចេញកាបូន និងអព្យាក្រឹតភាពកាបូនជាផ្នែកមួយនៃទិសដៅអភិវឌ្ឍន៍ របស់ខ្លួន ហើយនៅឆ្នាំ២០២៥ បានចេញសៀវភៅស ស្តីពីផែនការនិងដំណោះស្រាយរបស់ចិន សម្រាប់ការឈានដល់កំពូលកាបូន និងអព្យាក្រឹត ភាពកាបូន ដោយផ្តោតលើការផ្លាស់ប្តូរថាមពល ឧស្សាហកម្ម និងវិស័យសំខាន់ៗទៅរកការអភិវឌ្ឍកាបូនទាប។ នៅឆ្នាំ២០២៥ ក៏មាន​វេទិកាអន្តរជាតិដែលយក​ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» មកពិភាក្សាជាមួយរបៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិ ។ អ្នកជំនាញអន្តរជាតិបានលើក​ឡើងថា បទពិសោធន៍របស់ប្រទេសចិន បង្ហាញពីកំណើនសេដ្ឋកិច្ច និងការកែលម្អបរិស្ថានអាចកើតមានស្របគ្នា ដំណាលគ្នា និងជួយគ្នាទៅវិញទៅមក។

ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» បាននិងកំពុងក្លាយជាបទពិសោធន៍សម្រាប់ប្រទេសទាំងអស់ ដោយបញ្ជាក់ដោយច្បាស់លាស់ថា ការអភិវឌ្ឍពិតប្រាកដ មិនមែនជាការប្រើប្រាស់ធនធានធម្មជាតិឱ្យអស់លឿន​បំផុតទេ ប៉ុន្តែជាការធ្វើឱ្យធនធានធម្មជាតិអាចបង្កើតតម្លៃសម្រាប់ប្រជាជនបានយូរបំផុតនិងប្រកបដោយចីរភាព។ ហើយ ទស្សនវិជ្ជាដ៏មានតម្លៃរបស់លោក Xi Jinping បាននិងកំពុងបន្តបម្លែងទៅជាការអនុវត្តនៅប្រទេសជាច្រើន ដែលឈានឆ្ងាយពីបទពិសោធន៍របស់ចិនក្នុងរយៈពេល២១ឆ្នាំ កន្លងទៅជាផ្នែកដ៏សំខាន់មួយនៃការស្វែងរកមាគ៌ាអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ​ទាំងមូល។

ជារួម នៅពេលពិភពលោកកំពុងប្រឈមនឹង ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ កង្វះធនធាន និងបញ្ហាអភិវឌ្ឍន៍មិនស្មើគ្នា នោះចម្លើយដែលឆ្លើយនឹងសំណួរដ៏សំខាន់សម្រាប់មនុស្សជាតិ គឺបទពិសោធន៍របស់ប្រទេសចិន ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ បានរំលេចយ៉ាងប្រត្យក្សថា ការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចអាចត្រូវបានរៀបចំឱ្យដើរទន្ទឹមគ្នា ប្រសិនបើមានចក្ខុវិស័យរយៈពេលវែង គោលនយោបាយសមស្រប ការវិនិយោគ​ បច្ចេកវិទ្យា​ និងការចូលរួមរបស់សង្គម។ ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»​ មិនគួរត្រូវបានយល់ត្រឹម​តែជាពាក្យស្លោកអំពីបរិស្ថានទេ​ តែវាគឺជាការអំពាវនាវដល់មនុស្សជាតិ ផ្លាស់ប្តូររបៀបគិតអំពីការអភិវឌ្ឍ ដោយ ១)ពីការយកធម្មជាតិមកប្រើប្រាស់ទៅជាការរស់នៅជាមួយធម្មជាតិ ២)ពីការបំផ្លាញធនធាន ដើម្បីទទួលបានកំណើនរយៈពេលខ្លី ទៅជាការរក្សាទ្រព្យសម្បត្តិធម្មជាតិដើម្បីបង្កើតផលប្រយោជន៍ប្រកបដោយ​ចីរភាព​ ៣)ពីការមើលបរិស្ថានជាចំណាយ ទៅការមើលបរិស្ថានជាទ្រព្យសម្បត្តិ និង ៤)ពីការអភិវឌ្ឍដែលផ្តោតលើមនុស្សជំនាន់បច្ចុប្បន្ន ​ទៅការអភិវឌ្ឍដែលគិតគូរ ដល់មនុស្សជំនាន់ក្រោយ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន