* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សកម្មភាព​ពិព័រណ៍​​និង​ការ​ចាក់​បញ្ចាំង​​ភាពយន្ត​ចិននៅ​ក្រៅប្រទេស ​ក្រោម​ប្រធានបទ ​​ «ភាពយន្តផ្លូវសូត្រ»​​ សម្ពោធបើកនៅក្រុងប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន

14-08-2026 16:57

(ប៉េកាំង)៖ ថ្ងៃទី១២ ខែ​សីហា សកម្មភាព​ពិព័រណ៍​​និង​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ចិន​នៅ​ក្រៅប្រទេស​ក្រោម​ប្រធានបទ «ភាពយន្ត​ផ្លូវសូត្រ»​​ ​បាន​សម្ពោធបើក​ជាផ្លូវការ​នៅរោងកុនមួយនៃ​ទី​​ក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន​​​។ ​តំណាង​ប្រហែល​៣០០នាក់​ដែល​​មកពី​មជ្ឈដ្ឋាន​នានា​របស់​​ចិននិង​កៀហ្ស៊ីស៊ីស្ថានបាន​ចូលរួម​ពិធី​បើក​។ ​

សូមបញ្ជាក់ថា ​សកម្មភាពនេះរៀបចំដោយ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន (CMG)។ ដើម្បី​អនុវត្ត​គំនិត​ឯកភាព​រួម​​របស់​ប្រមុខរដ្ឋ ​នៃ​ប្រទេសទាំងពីរ​ចិននិង​កៀហ្ស៊ីស៊ីស្ថាន ​ពង្រឹង​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន សកម្មភាព​លើក​នេះ​នឹង​បញ្ចាំង​រឿង «Shenzhou 16»​ ជាដើម​ដែលជា​​ភាពយន្តល្អៗ​របស់​ចិន​ ដែល​​មានលក្ខណៈពិសេស​ដោយឡែកពីគ្នា ​ដើម្បី​​បង្ហាញ​យ៉ាង​រស់រវើក​ពី​​ភាពទាក់ទាញពិសេស​នៃ​វប្បធម៌ចិន​ និង​កម្លាំងចលករ​នៃ​ឧស្សាហកម្ម​ភាពយន្ត​ចិន​។

លោក Li Hua ​ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​​កៀហ្ស៊ីស៊ីស្ថាន​បាន​ថ្លែងថា ​​ផ្លូវសូត្រ​បុរាណ​ជា​សក្ខីភាព​នៃ​ចំណងមិត្តភាព​​រយៈពេល​ជាងពីរពាន់ឆ្នាំ​រវាង​ប្រជាជន​ចិន​និង​ប្រជាជន​​កៀហ្ស៊ីស៊ីស្ថាន ​គំនិតផ្តួចផ្តើម​ស្តីពី​ការរួមគ្នា​កសាង​ «ខ្សែក្រវាត់និងផ្លូវ» បាន​បញ្ចូល​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្លា​សម្រាប់​​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​ រវាង​ប្រទេសទាំងពីរ។ ​ឆ្នាំ​នេះ​ជា​ខួប ២៥ឆ្នាំ​នៃ​ការបង្កើត​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ​​កៀហ្ស៊ីស៊ីស្ថាន​នឹងធ្វើ​ជា​ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ​ជឿថា​សកម្មភាព​នេះ​ នឹង​បង្កើន​​ការយល់ដឹង​ពី​គ្នា​រវាង​ប្រជាជន​​និង​ប្រជាជន​នៃ​​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ ​និង​រឹតបន្តឹង​ចំណង​មិត្តភាព។​

មន្ត្រី​នៃ​ក្រសួង​​វប្បធម៌ ព័ត៌មាននិងយុវជន​​កៀហ្ស៊ីស៊ីស្ថាន​បាន​ថ្លែងថា ​សកម្មភាព​នេះ​​បាន​ផ្តល់ឱកាស​មួយ​ ដល់​ទស្សនិក ជន​​កៀហ្ស៊ីស៊ីស្ថាន ​ឱ្យ​ស្គាល់​ពី​ប្រទេសចិនដ៏ទំនើប​ ​សង្ឃឹមថា​សកម្មភាព​ «ភាពយន្តផ្លូវសូត្រ» ​អាច​ក្លាយជា​​ការចាប់ផ្តើម​ថ្មី​​មួយ​ក្នុង​ដំណាក់កាល​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន